You are currently viewing កម្លាំងអាវុធហត្ថខេត្តបន្ទាយមានជ័យ ឃាត់ខ្លួនជនសង្ស័យករណីគ្រឿងញៀនចំនួន ០៧នាក់

កម្លាំងអាវុធហត្ថខេត្តបន្ទាយមានជ័យ ឃាត់ខ្លួនជនសង្ស័យករណីគ្រឿងញៀនចំនួន ០៧នាក់

បន្ទាយមានជ័យ៖ នៅវេលាម៉ោង ១៨ និង ៣០នាទី ថ្ងៃទី២៦ ខែមេសា ឆ្នាំ២០១៨ ចំណុចបន្ទប់លេខ១២២ ក្នុងសណ្ឋាគារកាស៊ីណូក្រោន ស្ថិតក្នុងភូមិក្បាលស្ពាន១ សង្កាត់​ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត បានធ្វើប្រតិបត្តិការបង្រ្កាបករណី ប្រើប្រាស់នូវសារធាតុញៀន ដោយឃាត់ខ្លួនឃាត់ខ្លួនជនសង្ស័យបានចំនួន ០៧ នាក់៖

១.ឈ្មោះ សែម សុឃឿន ហៅ១៨ ភេទប្រុស អាយុ ៤១ឆ្នាំ ជនជាតិខ្មែរ មុខរបររត់ម៉ូតូឌុប ទីលំនៅភូមិក្បាលស្ពាន១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។

២. ឈ្មោះ ប៉ែន សុធារិទ្ធ ហៅង៉ា ភេទប្រុស អាយុ ២២ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករសំណង់ ទីលំនៅ ភូមិក្បាលស្ពាន១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។

៣.ឈ្មោះ សឿន ពៅ ភេទប្រុស អាយុ ២១ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករអូសរទេះ ទីលំនៅ ភូមិក្បាលស្ពាន១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។

៤.ឈ្មោះ ម៉ៅ ខួច ភេទប្រុស អាយុ ៣២ឆ្នាំ ជនជាតិខ្មែរ មុខរបរលក់បន្លែ ទីលំនៅស្នាក់នៅបណ្តោះអាសន្នក្នុងស្រុកអារញ្ញ ខេត្តស្រះកែវ ប្រទេសថៃ ។

៥.ឈ្មោះ គី យ៉ាណូ ភេទប្រុស អាយុ ៣៣ឆ្នាំ ជនជាតិខ្មែរ មុខរបរបកប្រែភាសាចិន ទីលំនៅ ភូមិក្បាលស្ពាន២ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ

៦.ឈ្មោះ ស៊ុក បូរី ភេទប្រុស អាយុ ២៨ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មកររោងចក្រ ទីលំនៅភូមិក្បាលស្ពាន១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។

៧.ឈ្មោះ តូ រចនា ហៅ ទូច ភេទស្រី អាយុ ២៩ឆ្នាំ ជនជាតិខ្មែរ មុខរបរលក់បាយ ទីលំនៅភូមិក្បាលស្ពាន១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។

កម្លាំងបានចាប់យកវត្ថុតាងរួមមាន ៖

-គ្រឿងញៀនមេតំហ្វេតាមីន ទឹកកក ចំនួន ៥៤ កូនថង់កិប ទម្ងន់ ១៧,៥ ក្រាម

-គ្រឿងញៀនមេតំហ្វេតាមីន គ្រាប់ ចំនួន ១៩០ គ្រាប់

-ទូរស័ព្ទចំនួន ០៦គ្រឿង

-កាបូបចំនួន ០២

-ប័ណ្ណព្រំដែនចំនួន ០១ក្បាល

-កងដៃលោហធាតុពណ៌លឿងដាំត្បូងពណ៌ស ចំនួន ០១កង

-ខ្សែកលោហធាតុពណ៌លឿងសចំនួន ០១ខ្សែ ប្រវែង ៤៥ស.ម

-ខ្សែកទង់ដែងពណ៌ស ចំនួន ០១ខ្សែ ប្រវែង ៦៥ស.ម មានបណ្តោងរូបព្រះ

-ចិញ្ចៀនលោហធាតុពណ៌លឿង ចំនួន ០១វង់ មានដាំត្បូង

-នាឡិកាដៃចំនួន ០៣គ្រឿង

-កូនថង់សម្រាប់ច្រកគ្រឿងញៀន មួយចំនួន

-ឧបករណ៍សម្រាប់ប្រើប្រាស់គ្រឿងញៀន មួយចំនួន

 

ករណីនេះ ជនសង្ស័យ និងវត្ថុតាង កំពុងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្ត បន្ទាយមានជ័យ ។