Terms of use content will be loaded from your WordPress pages. Please create a "Terms of Use" page in your WordPress admin.
កម្លាំងកងរាជអាវុធហត្ថក្រុងសៀមរាប ឃាត់ខ្លួនជនសង្ស័យចំនួន១១នាក់ ពាក់ព័ន្ធករណីរក្សាទុក និងប្រើប្រាស់នូវសារធាតុញៀន
សៀមរាបៈ នៅវេលាម៉ោង២១ និង០០នាទី ថ្ងៃទី១៣ ខែកក្តដា ឆ្នាំ២០១៦ កម្លាំងកងរាជអាវុធហត្ថក្រុងសៀមរាប បានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន១១នាក់ ពាក់ព័ន្ធករណីរក្សាទុក និងប្រើប្រាស់នូវសារធាតុញៀនចំនួន០១លើក ស្ថិតនៅចំណុច ភូមិសាលាកន្សែង សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ខេត្តសៀមរាប។ បើតាមសំដីភ្នាក់ងារ GRK News បានឱ្យដឹងថា កម្លាំងកងរាជអាវុធហត្ថបានចាប់យកវត្ថុតាងពីជនសង្ស័យមួយចំនួនរួមមាន៖
០១. ថ្នាំញៀនប្រភេទម៉ាទឹកកកចំនួន ០៣កញ្ចប់ ដែលមានទម្ងន់ស្មើ ១.៤៧ក្រាម
០២. ទូរស័ព្ទចំនួន ១១គ្រឿង
០៣. ម៉ូតូចំនួន០៣គ្រឿង
ជនសង្ស័យ ត្រូវបានកម្លាំងកងរាជអាវុធហត្ថក្រុងសៀមរាប កំពុងសាកសួរ និងកសាងសំណុំរឿង ដើម្បីបញ្ចូនបន្តតាមនីតិវិធី។


