ព្រះវិហារៈ នៅវេលាម៉ោង០៨ និង០០នាទី ព្រឹកថ្ងៃទី១៤ ខែកុម្ភះ ឆ្នាំ២០១៧ មន្ត្រីកងរាជអាវុធហត្ថខេត្តព្រះវិហារ ដឹកនាំដោយ លោកវរសេនីយ៍ទោ ជួរ ប៊ុនសុង មេបញ្ជាការរង កងរាជអាវុធហត្ថខេត្តព្រះវិហារ ទទួលការងារយុត្តិធម៍ បានធ្វើយុទ្ធនាការចុះផ្សព្វផ្សាយអំពីផលប៉ះពាល់ នៃគ្រឿងញៀន (ការជួញដូរ ការចែកចាយ
ការរក្សាទុក និងការប្រើប្រាស់គ្រឿងញៀន ជាអំពើខុសច្បាប់) ដល់សិស្សានុសិស្ស វិទ្យាល័យជា ស៊ីម ត្បែងមានជ័យ ស្ថិតនៅភូមិអណ្តូងពោធិ សង្កាត់កំពង់ប្រណាក ក្រុងព្រះវិហារ ខេត្តព្រះវិហារ ដែលមានការចូលរួមពីសំណាក់ សិស្សានុសិស្ស លោកគ្រូ អ្នកគ្រូ សរុបចំនួន១៧៨៧នាក់ ក្នុងនោះស្រីចំនួន ១០០០នាក់។
(អត្ថបទៈ ម៉ាន់ ដាវីត)