Terms of use content will be loaded from your WordPress pages. Please create a "Terms of Use" page in your WordPress admin.
ប្លន់ជាប់ៗគ្នា នៅខណ្ឌទួលគោក
ភ្នំពេញ: ក្រុមចោរប្លន់ ប្រដាប់ដោយដាវសុំាម៉ូរៃ បានកាប់ប្លន់ យកម៉ូតូម៉ាកនិច មួយគ្រឿងបានសម្រេច ហើយបណ្តាលឲ្យជនរងគ្រោះរងបួសក្រោមដៃឆ្វេង ដោយត្រូវមួយដាវ របស់ជនសង្ស័យ នាវេលាម៉ោង១១និង១០នាទី យប់ថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០១៦ នៅចំណុចម្តុំផ្សារសំណង់១២ ខណ្ឌទួលគោក។
យោងតាមសម្តីជនរងគ្រោះបានប្រាប់ភ្នាក់ងារGRK News ឲ្យដឹងថា មុនកើតហេតុគាត់ជិះម៉ូតូម៉ាកនិច ពណ័លឿង លាយស ក្នុងទិសដៅពីផ្សារដើមគរ មកផ្សារហេងលី ខណៈពេលកំពុងធ្វើដំណើរ ដល់ចំណុចម្តុំផ្សារសំណង់១២ ក៍ស្រាប់តែមានជនសង្ស័យ៣នាក់ ប្រដាប់ដោយដាវសុំាម៉ូរៃ ជិះម៉ូតូ២គ្រឿងម៉ាកសុយសុគីលេត និង MSX ជិះដេញតាមពីក្រោយ កាប់គាត់មួយដាវ ដួលម៉ូតូ ហើយជនសង្ស័យក៍លើកម៉ូតូជិះទៅបាត់ស្រមោល។
គួររំឭកដែលថា ប្រជាពលរដ្ឋក្នុងខណ្ឌទួលគោក បានរអ៊ូរថា ចោរប្លន់ផ្ទួនៗគ្នា ស្ទើរាល់ថ្ងៃ ដែលបង្កជាការភ័យខ្លាច ចំពោះពួកគាត់ជាខ្លាំង ដល់ថ្នាក់មិនហ៊ានជិះម៉ូតូពេលយប់ទោះមានធុរៈសំខាន់ក៍ដោយ និងសូម្បីតែឈរលេងមុខផ្ទះពេលយប់ ដើម្បីស្រូបយកខ្យល់អាកាសផងដែរ។



