Terms of use content will be loaded from your WordPress pages. Please create a "Terms of Use" page in your WordPress admin.
ឃាត់ខ្លួនជនសង្ស័យ០២នាក់ ពាក់ព័ន្ធបទល្មើសព្រៃឈើ
ស្ទឹងត្រែងៈ វេលាម៉ោង០២ និង៤០នាទីទាបភ្លឺ ថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៦ កម្លាំង កងរាជអាវុធហត្ថស្រុកសេសាន បានធ្វើការឃាត់ខ្លួនជនសង្ស័យ០២នាក់ ពាក់ព័ន្ធករណីដឹកជញ្ចូនឈើខុសច្បាប់ ស្ថិតនៅចំណុច ផ្លូវជាតិលេខ៧៨A (ចាស់) ស្ថិតក្នុងភូមិច្រប់ ឃុំក្បាលរមាស ស្រុកសេសាន ខេត្តស្ទឹងត្រែង។ បើតាមកម្លាំងកងរាជអាវុធហត្ថ បានឱ្យដឹងថា ជនសង្ស័យទាំង០២នាក់នោះមានឈ្មោះ៖
០១. ភី ថា ភេទប្រុស អាយុ ៣៤ឆ្នាំ ជនជាតិខ្មែរ ជាកសិករ រស់នៅភូមិ-ឃុំស្រែគរ ស្រុកសេសាន ខេត្តស្ទឹងត្រែង
០២. ភី អុត ភេទប្រុស អាយុ ៤៦ឆ្នាំ ជនជាតិខ្មែរ កសិករ រស់នៅភូមិជាមួយគ្នា។
ក្នុងនោះដែរកម្លាំងអាវុធហត្ថបានបន្តឱ្យដឹងថា កម្លាំងអាវុធហត្ថបានធ្វើការចាប់យកវត្ថុតាងមួយចំនួនរួមមានរថយន្តចំនួន០១គ្រឿង និងឈើប្រភេទធ្នង់ចំនួន៧៦ដុំ។
ជនសង្ស័យ និងវត្ថុតាង ត្រូវកម្លាំងកងរាជអាវុធហត្ថស្រុកសេសាន កំពុងសាកសួរ និងកសាងសំណុំរឿង បញ្ចូនទៅខណ្ឌរដ្ឋបាលព្រៃឈើ ដើម្បីចាត់ការបន្តតាមនីតិវិធី។



