Terms of use content will be loaded from your WordPress pages. Please create a "Terms of Use" page in your WordPress admin.
ចោរឆក់កាបូបម្នាក់ឆក់មិនបានសម្រេច ត្រូវបានឃាត់ខ្លួនដោយអាវុធហត្ថ
អហ ភ្នំពេញ៖ នៅវេលាម៉ោង២១និង៣០នាទី យប់ថ្ងៃទី៣១ ខែសីហា ឆ្នាំ២០១៥ មានអំពើឆក់កាបូបមិនបានសម្រេច នៅចំណុចភូមិទ្រា ក្រុម៤ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ ជនរងគ្រោះឈ្មោះ ជា ស្រីល័ក្ខ ភេទស្រី អាយុ ២១ឆ្នាំ មុខរបរធ្វើការក្នុងសណ្ឋាគារ ស្នាក់នៅកន្លែងកើតហេតុខាងលើ។ ជនសង្ស័យមានគ្នា ២នាក់ ជិះម៉ូតូម៉ាក Let’s ពណ៍ឈាមជ្រូក មានស្លាកលេខ ភ្នំពេញ ១CD ៣៦០៣ ក្រោយធ្វើសកម្មភាពមិនបានសម្រេចក៏ផ្តួលម៉ូតូចោលរត់គេចខ្លួន។ កម្លាំងល្បាតអាវុធហត្ថខណ្ឌមានជយ័ បានរុករកប្រហែល៣០នាទី ទើបប្រទះឃើញ ជនសង្ស័យម្នាក់ ឈ្មោះ សុខ ឌីយ៉ា ភេទប្រុស អាយុ១៩ឆ្នាំ ស្នាក់នៅផ្ទះជួលលេខ៣៦ ភូមិ៩ សង្កាត់ផ្សារដេប៉ូ ខណ្ឌទួលគោក រីឯជនសង្ស័យម្នាក់ ទៀតបានរត់គេចខ្លួនបាត់។



