Terms of use content will be loaded from your WordPress pages. Please create a "Terms of Use" page in your WordPress admin.
នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តស្វាយរៀង បានប្រារព្វពិធីប្រកាសតែងតាំងផ្លាស់ប្តូរមុខងារ មេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត
ស្វាយរៀងៈ នៅម៉ោង១៤ និង០០នាទី ថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៦ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តស្វាយរៀង បានប្រារព្វពិធីប្រកាសតែង តាំងផ្លាស់ប្តូរមុខងារ មេបញ្ជាការរងកងរាជអាវុធហត្ថខេត្តស្វាយរៀង០១រូប គឺលោកវរសេនីយ៍ឯក តូច សាវឿន
ពីមុនមេបញ្ជាការរងកងរាជអាវុធហត្ថខេត្តព្រះវិហារ ឥឡូវមកជាមេបញ្ជាការរងកងរាជអាវុធហត្ថខេត្តស្វាយរៀង។ ពិធីប្រព្រឹត្ត ក្រោមអធិបតីភាព ឯកឧត្តម ឧត្តមសេនីយ៍ត្រី សែ វុទ្ធី មេបញ្ជាការកងរាជអាវុធហត្ថខេត្តស្វាយរៀង ក្នុងពិធីនេះដែរ ឯកឧត្តម គណៈអធិបតីមានប្រសាសន៍ ណែនាំដល់លោកមេបញ្ជាការងដែលឡើងថ្មី ក៍ដូចជាសមាជិកក្នុងអង្គពិធី អោយមានការសាមគ្គីភាព គោរពតាមឋានានុក្រមនៃការងារ ចេះជួយសង្គ្រោះគ្នាទៅវិញទៅមកនិងសហការជាមួយស្ថាប័នផ្សេងៗ។





