ឧត្តមសេនីយ៍ត្រី សំ តុលា អញ្ជើញបើកវគ្គបំប៉ន អន្តរាគមន៍ ការពារសន្តិសុខ រក្សាសណ្តាប់ធ្នាប់

កណ្តាល៖ ព្រឹកថ្ងៃពុធ ២កើត ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃ១៦ ខែឧសភា ឆ្នាំ២០១៨ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកណ្តាល បានបើកវគ្គបំប៉ន អន្តរាគមន៍ ការពារសន្តិសុខ រក្សាសណ្តាប់ធ្នាប់ ដល់នាយទាហាន នាយទាហានរងនៃកងរាជអាវុធហត្ថ ដើម្បីត្រៀមការ ការពាររក្សាសណ្តាប់ធ្នាប់សង្គមក្នុងការឃោសនាបោះឆ្នោត និងបោះឆ្នោតនាពេលខាងមុខ។

ពិធីនេះក្រោមអធិបតីភាព លោកឧត្តមសេនីយ៍ត្រី សំ តុលា មេបញ្ជាការកងរាជអាវុធហត្ថខេត្តកណ្តាលដែលមានការអញ្ជើញចូលរួមពីសំណាក់លោកមេបញ្ជាការរង នាយរងសេនាធិការ ប្រធាន/អនុប្រធានមន្ទីរ នាយការិយាល័យ មេបញ្ជាការមូលដ្ឋានក្រុង/ស្រុក និងសិក្ខាកាមជាច្រើនរូបទៀត។

អត្ថបទដែលជាប់ទាក់ទង