តាកែវ ៖ នៅព្រឹកថ្ងៃអង្គារ ទី១៤ ខែមេសា ឆ្នាំ២០២០ លោក ឧត្ដមសេនីយ៍ត្រី ឡា ឡៃ មេបញ្ជាការ កងរាជអាវុធហត្ថខេត្តតាកែវ បានដឹកនាំកិច្ចប្រជុំត្រួតពិនិត្យការអនុវត្តតួនាទី ភារកិច្ចការងារ កងរាជអាវុធហត្ថ និងផ្សព្វផ្សាយផែនការ ការពារបុណ្យចូលឆ្នាំថ្មីតាមគោលដៅដោយបានកំណត់ និងតាមទីកន្លែងមួយចំនួនទៀតដើម្បីទប់ស្កាត់នូវការរីករាលដាលវីរុស កូវីត១៩ តាមរយៈពលករមកពីបរទេសនិងចលនាប្រជាជនពីបណ្ដាខេត្តផ្សេងៗ។