You are currently viewing ឧត្តមសេនីយ៍ត្រី អៀង វ៉ាន់ឌី អញ្ជើញប្រកាសមុខងារ និងបំពាក់ឋានន្តរសក្តិជូនយោធិននៃកងរាជអាវុធហត្ថខេត្ត

ឧត្តមសេនីយ៍ត្រី អៀង វ៉ាន់ឌី អញ្ជើញប្រកាសមុខងារ និងបំពាក់ឋានន្តរសក្តិជូនយោធិននៃកងរាជអាវុធហត្ថខេត្ត

ស្ទឹងត្រែង៖ ព្រឹកថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០២១ នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថ ខេត្តស្ទឹងត្រែង បានរៀបចំពិធីប្រកាសមុខងារ និងបំពាក់ឋានន្តរសក្តិជូនយោធិននៃកងរាជអាវុធហត្ថ ក្រោមអធិបតីភាព លោក ឧត្តមសេនីយ៍ត្រី អៀង វ៉ាន់ឌី មេបញ្ជាការ កងរាជអាវុធហត្ថខេត្តស្ទឹងត្រែង ដោយមានការចូលរួមពីសំណាក់លោកមេបញ្ជាការរង នាយរងសេនាធិការ ប្រធានមន្ទីរ អនុប្រធានមន្ទីរ នាយការិយាល័យ និង មេបញ្ជាការមូលដ្ឋាន កងរាជអាវុធហត្ថក្រុង/ស្រុក ព្រមទាំងនាយ នាយរងអាវុធហត្ថខេត្តដែលមានការពាក់ព័ន្ធផងដែរ។