លោក ឧត្តមសេនីយ៍ ខេន ទីតូ ជាអ្នកនាំពាក្យកងរាជអាវុធហត្ថលើផ្ទៃប្រទេស ត្រូវបានតែងតាំងជាមេបញ្ជាការកងរាជអាវុធហត្ថខេត្តពោធិ៍សាត់ វេលាម៉ោង៩ៈ០០ ថ្ងៃទី១១ ខែឧសភា ឆ្នាំ២០១៥ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តពោធិ៍សាត់បាននឹងកំពុងប្រារព្ធពិធីប្រកាសផ្ទេរមុខតំណែងមេបញ្ជាការកងរាជអាវុធហត្ថខេត្តពោធិ៍សាត់ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទនិងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេសនិងឯឧ. ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្តនិងប្រតិភូអមដំណើររួមមាន ឯឧ. ឧត្តមសេនីយ៍ មេបញ្ជាការរងស្នងការ ស្នងការរង មេបញ្ជាការខេត្ត និងនាយហាននៃកងរាជអាវុធហត្ថលើផ្ទៃប្រទេស ព្រមទាំងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ជាពិសេសពីសំណាក់ គណៈបញ្ជាឯកភាពខេត្ត ក្រុង និងស្រុក នាយទាហាននៃកងរាជអាវុធហត្ថខេត្តជាច្រើនរូបបានចូលរួមផងដែរ។
លោក ឧត្តមសេនីយ៍ត្រី អន សុខុន មេបញ្ជាការកងរាជអាវុធហត្ថខេត្តពោធិ៍សាត់ចាស់ត្រូវបានតែងតាំងជាមេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេសវិញ។