You are currently viewing កម្លាំងកងរាជអាវុធហត្ថខេត្តព្រះសីហនុ បង្ក្រាបជនសកម្មក្នុងការចែកចាយគ្រឿងញៀន០៤នាក់ ជាមួយថ្នាំញៀន៦៨កញ្ចប់

កម្លាំងកងរាជអាវុធហត្ថខេត្តព្រះសីហនុ បង្ក្រាបជនសកម្មក្នុងការចែកចាយគ្រឿងញៀន០៤នាក់ ជាមួយថ្នាំញៀន៦៨កញ្ចប់

ព្រះសីហនុៈ នៅវេលាម៉ោង១០ និង០០នាទី ថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០១៦ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកកំពង់សីលា បានធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន០៤នាក់ ដែលជាជនសកម្មក្នុងការចែកចាយ នូវសារធាតុញៀន ស្ថិតនៅចំណុចភូមិចាំស្រី ឃុំកំពង់សិលា ស្រុកកំពង់សិលា ខេត្តព្រះសីហនុ ។
បើតាមសំដីភ្នាក់ងារ GRK News បានឱ្យដឹងថា ជនសង្ស័យទាំង០៤នាក់នោះមានឈ្មោះ ៖
០១. ឃឹម តូរ៉ា ភេទប្រុស អាយុ ៣០ឆាំ្ន ជនជាតិខ្មែរ មុខរបរ ជាងដែក រស់នៅ ភូមិស្ទឹងច្រាល ឃុំអូរបាក់រទះ ស្រុកកំពង់សិលា ខេត្តព្រះសីហនុ។
០២. លឹម ដែត ភេទប្រុស អាយុ ២៥ឆាំ្ន ជនជាតិ ខ្មែរ .មុខរបរ ជាងឡាន រស់នៅ ភូមិបុរីកម្មករ សង្កាត់ច្បាមន ក្រុងច្បារមន ខេត្តកំពង់ស្ពឺ។
០៣. ង៉ែត ចាន់ធី ហៅ ខ្លី ភេទប្រុស អាយុ ៣០ឆាំ្ន ជនជាតិ ខ្មែរ .មុខរបរ ជាងដែក រស់នៅភូមិស្ទឹងច្រាល ឃុំអូរបាក់រទះ ស្រុកកំពង់សិលា ខេត្តព្រះសីហនុ។
០៤. យេស ម៉ាត់ ភេទប្រុស អាយុ ៣១ឆាំ្ន ជនជាតិ ខ្មែរ .មុខរបរ ធ្វើស្រែ រស់នៅ
ភូមិវាល ឃុំកំពង់សិលា ស្រុកកំពង់សិលា ខេត្តព្រះសីហនុ។
ភ្នាក់ងារបានបន្តឱ្យដឹងទៀតថា កម្លាំងបានធ្វើការ ចាប់យកវត្ថុតាងមួយចំនួនរួមមាន៖
០១. ថ្នាំញៀនចំនួន ៦៨ កញ្ចប់ ដែលមានទម្ងន់ស្មើ ១៥.៤៩ក្រាម
០២. ទូរស័ព្ទចំនួន ០៥គ្រឿង
០៣. ម៉ូតូចំនួន ០៤គ្រឿង
០៤. ខ្សែដៃមួយខ្សែ+ខ្សែកមួយខ្សែ+ចិញ្ចៀនមួយវង់
០៥. ប្រាក់រៀលចំនួនម្ភៃប្រាំមួយម៉ឺនបួនពាន់រៀល
០៦. ប្រាក់ដុល្លា៩២៦ដុល្លា
០៧. ដបជក់ចំនួនមួយ
ជនសង្ស័យ និងវត្ថុតាង ត្រូវកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកកំពង់សិលា កំពុងកសាងសំណុំរឿង បញ្ចូនទៅកងរាជអាវុធហត្ថក្រុងព្រះសីហនុ ដើម្បីចាត់ការបន្តតាមនីតិវិធី។
h

hh

hhh

hhhh