You are currently viewing ឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន

ឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន

តាកែវ៖ នៅវេលាម៉ោង ១៦និង៥០នាទីថ្ងៃទី១៦ ខែមករា ឆ្នាំ២០២២ ការិយាល័យជំនាញប្រឆាំងគ្រឿងញៀន ដឹកនាំដោយលោក អនុសេនីយ៍ទោ ហួត វឿន នាយការិយាល័យ សហការជាមួយមូលដ្ឋានអាវុធហត្ថស្រុកបាទី និងស្រុកសំរោងដោយមានការសម្របសម្រួលនីតិវិធីពីព្រះរាជអាជ្ញាអមសាលាដំបូងខេត្តតាកែវ បានចុះបង្ក្រាបករណីជួញដូរប្រើប្រាស់នូវសារធាតុញៀនដោយខុសច្បាប់ នៅចំណុចតូបលក់ ២៤ម៉ោង ស្ថិតភូមិត្រាំត្បាល់ ឃុំក្រាំងលាវ ស្រុកបាទី ខេត្តតាកែវ ដោយបានឃាត់ខ្លួនជនសង្ស័យចំនួន ០១នាក់ ឈ្មោះ វ៉ន វីវ៉ា ភេទប្រុស អាយុ ៣៦ ឆ្នាំជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានស្រុកកំណើតនៅខេត្តកំពង់ចាម វត្ថុតាងចាប់យកមានក្រាមពណ៌សថ្លាសង្ស័យគ្រឿងញៀនចំនួន០៦កញ្ចប់, សម្ភារៈសេពថ្នាំញៀន០១(ដបទឹកសុទ), ទូរស័ព្ទ០១ គ្រឿង។

បច្ចុប្បន្នជនសង្ស័យ ត្រូវបានមន្ត្រីជំនាញកសាងសំណុំរឿងបញ្ជូនទៅអយ្យការអមសាលាដំបូងខេត្តតាកែវចាត់ការតាមនីតិវិធី ។