Terms of use content will be loaded from your WordPress pages. Please create a "Terms of Use" page in your WordPress admin.
កម្លាំងកងរាជអាវុធហត្ថខណ្ឌមានជ័យ ឃាត់ខ្លួនជនសង្ស័យម្នាក់ ជាមួយថ្នាំញៀន០១កញ្ចប់
ភ្នំពេញៈ នៅវេលាម៉ោង១៣ និង២០នាទី ថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០១៦ កម្លាំងកងរាជអាវុធហត្ថខណ្ឌមានជ័យ បានធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីរក្សាទុក និងប្រើប្រាស់ នូវសារធាតុញៀន ស្ថិតនៅចំណុច ផ្លវូបេតុង ភូមិ ទ្រា១ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ
រាជធានីភ្នំពេញ។ បើតាមកម្លាំងកងរាជអាវុធហត្ថ បានប្រាប់ភ្នាក់ងារ GRK News អោយដឹងថា
ជនសង្ស័យមានឈ្មោះ អេន ចាន់ថារិទ្ធ ភេទប្រុស អាយុ ២៥ឆ្នាំ មុខរបរនៅផ្ទះ ស្នាក់នៅភូមិ ទ្រា១ សង្កាត់ ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
+វត្ថុតាងចាប់យករួមមាន៖
០១. ថ្នាំញៀនម៉ាទឹកកក ចំនួន០១កញ្ចប់
០២. ទូរស័ព្ទដៃចំនួន០១គ្រឿង។
ជនសង្ស័យ និងវត្ថុតាងខាងលើត្រូវកម្លាំងអាវុធហត្ថខណ្ឌមានជ័យ កំពុងកសាងសំណុំរឿង បញ្ចូនបន្តទៅអាវុធហត្ថរាជធានី ដើម្បីចាត់ការបន្តតាមនីតិវិធី។


