Terms of use content will be loaded from your WordPress pages. Please create a "Terms of Use" page in your WordPress admin.
ក្រុមការងារ កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ ចុះសួរសុខទុក្ខ មន្ត្រីកងរាជអាវុធហត្ថខេត្ត កំពុងសម្រាកព្យាបាលជំងឺ
កំពង់ស្ពឺៈ នៅព្រឹថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០១៧ ក្រុមការងារ កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ ដឹកនាំដោយ ឯកឧត្តម ឧត្តមសេនីយ៍ត្រី សោម សាម៉ុន មេបញ្ជាការរង កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ បានចុះសួរសុខទុក្ខ បាននាំយកសម្ភារៈ និងថវិកាមួយចំនួន ជូនដល់ មន្ត្រីកងរាជអាវុធហត្ថខេត្ត ចំនួន០២រូប ដែលកំពុងសម្រាកព្យាលជំងឺ នៅមន្ទីរពេទ្យ និងនៅផ្ទះ។
នៅក្នុងឱកាសជួបសំណេះសំណាលនេះផងដែរ ក្រុមការងារ ក៏បានពាំនាំនៅការផ្តាំផ្ញើ សួរសុខទុក្ខពី លោកឧត្តមសេនីយ៏ត្រី ជូ សារុន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ សូមជូនពរ មន្ត្រីដែលកំពុងសម្រាកព្យាបាលជំងឺនោះ ឲ្យមានសុខភាពមាំមួន ឆាប់ជាសះស្បើយ មានសុភមង្គលក្នុងគ្រួសារ ដើម្បីបន្តការងារក្នុងអង្គភាព។





