កម្លាំងកងរាជអាវុធហត្ថខេត្តកំពង់ឆ្នាំង សហការបង្ក្រាបបទល្មើសនេសាទ

កំពង់ឆ្នាំង៖ នៅព្រឹកថ្ងៃអាទិត្យ ៦កើត ខែបុស្ស ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី០៧ ខែមករា ឆ្នាំ២០១៨ កម្លាំងកងរាជអាវុធហត្ថខេត្តកំពង់ឆ្នាំង សហការជាមួយកម្លាំងចំរុះ បានចុះបង្រ្កាបបទល្មើសនេសាទ នៅចំណុចអូរច្រវ៉ាក់ និងគន្លងមួយរយ ស្ថិតក្នុងឃុំប្រឡាយមាស ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង ដោយបានរឹបអូសរុះរើរបាំងសាច់អួនប្រវែង១៥០០ ម៉ែត្រ, លូស្បែមុងចំនួន ១០ មាត់លូ, បង្គោលចំនួន ៧៥០ ដើម បានលែងកូនត្រីចំរុះជាង ២០គីឡូក្រាមចូលក្នុងទន្លេវិញ ចំណែកសម្ភារៈល្មើសបានបំផ្លាញចោលនៅនឹងកន្លែង។

អត្ថបទដែលជាប់ទាក់ទង