Terms of use content will be loaded from your WordPress pages. Please create a "Terms of Use" page in your WordPress admin.
មេបញ្ជាការកងរាជអាវុធហត្ថខេត្តព្រះសីហនុ បានដឹកនាំកម្លាំងការពារ ជូនសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នឹងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត
ព្រះសីហនុៈ ថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០១៦ ឯកឧត្តម ឧត្តមសេនីយ៍ត្រី ហេង ប៊ុនទី មេបញ្ជាការកងរាជអាវុធហត្ថខេត្តព្រះសីហនុ បានដឹកនាំកម្លាំងចំនួន២៣០នាក់ រថយន្តចំនួន១៣គ្រឿង ម៉ូតូចំនួន១៥គ្រឿង វិទ្យុទាក់ទងចំនួន២២គ្រឿង បានចេញការពារសន្តិសុខ សុវត្ថិភាពជូន
សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា នឹងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ក្នុងពិធីអបអរសាទរការទទួលបានក្រុមហ៊ុនវិនិយោគចំនួន១០០ក្នុងតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុស្ថិតក្នុងភូមិពូធឿង ឃុំបិតត្រាង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។





