Terms of use content will be loaded from your WordPress pages. Please create a "Terms of Use" page in your WordPress admin.
ឃាត់ខ្លួនជនសង្ស័យ២នាក់ដឹកជញ្ជូនគ្រឿងញៀនឆ្លងដែន
អហ.ស្ទឹងត្រែង៖ ជនងសង្ស័យ២នាក់ពាក់ព័ន្ធករណីដឹកជញ្ចូនគ្រឿងញៀនឆ្លងដែន ត្រូវបានកម្លាំងកងរាជអាវុធហត្ថ ខេត្តស្ទឹងត្រែងឃាត់ខ្លួន កាលពីវេលាម៉ោង១៣និង៣០នាទី ថ្ងៃទី២៦ ខែមករា ឆ្នាំ២០១៦ នៅចំណុច ភូមិណាអូង ឃុំស្រែសំបូរ ស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែង ។
ជនសង្ស័យដែលកម្លាំងជំនាញឃាត់ខ្លួនមានឈ្មោះ សៅ សៀន ភេទប្រុស អាយុ ៣៣ ឆ្នាំ ខ្មែរ
មុខរបរកសិករ ទីលំនៅភូមិពងគ្រៀល ឃុំព្រែកមាស ស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែងនិង ឈ្មោះខាំ ហ្វាន់ ភេទប្រុសអាយុ៣០ឆ្នាំ ឡាវ មុខរបរជាង
ជួសជុលយន្តហោះ ទីលំនៅភូមិណាខ្វាង ស្រុកសាណាក់សំប៊ូន ខេត្តចំប៉ាសាក់ (ប្រទេសឡាវ)។
វត្ថុតាងដែលចាប់ដកបានមាន ថ្នាំញៀនមេតំហ្វេតមីនទឹកកក 1កញ្ចប់ ទម្ងន់ ៨៤.៦ ក្រាម ទូរស័ព្ទដៃម៉ាកNokai (អិនចុចពិល)01គ្រឿង ។
បច្ចុប្បន្នជនសង្ស័យត្រូវបានកម្លាំងជំនាញ កងសាងសំណុំរឿង កាត់ទោសតាមផ្លូវច្បាប់៕


