Terms of use content will be loaded from your WordPress pages. Please create a "Terms of Use" page in your WordPress admin.
កម្លាំងកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ ឃាត់ខ្លួនជនសង្ស័យម្នាក់ ជាមួយថ្នាំញៀន២០០០គ្រាប់
បន្ទាយមានជ័យៈ នៅវេលាម៉ោង ១៦ និង១០នាទី ថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០១៦ កម្លាំងកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ បានធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ ពាក់ព័ន្ធករណីជួញដូរនូវសារធាតុញៀន ស្ថិតនៅចំណុច ភូមិក្តិបថ្ម ឃុំគោករមៀត ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ។ បើតាមសំដីកម្លាំងកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យ បានអោយដឹងថា
ជនសង្ស័យមានឈ្មោះ យួន ចាន់ឌី ភេទប្រុស អាយុ៥៣ឆ្នាំ ជនជាតិខ្មែរ មុខរបរ រត់ម៉ូតូឌុប ទីលំនៅភូមិបន្ទាយមានរិទ្ធ ឃុំគោករមៀត ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ។
+វត្ថុតាងចាប់យករួមមាន៖
០១. ថ្នាំញៀនយ៉ាម៉ា (Methamfetamin) គ្រាប់ចំនួន ២.០០០ គ្រាប់ ( ពីរពាន់គ្រាប់)
០២. ម៉ូតូចំនួន០១គ្រឿង
ជនសង្ស័យ និងវត្ថុតាងខាងលើត្រូវកម្លាំងអាវុធហត្ថខេត្តបន្ទាយមានជ័យ កំពុងកសាងសំណុំរឿង ដើម្បីចាត់ការបន្តតាមនីតិវិធី ។


