Terms of use content will be loaded from your WordPress pages. Please create a "Terms of Use" page in your WordPress admin.
កម្លាំងកងរាជអាវុធហត្ថខេត្តកំពង់ចាម ឃាត់ខ្លួនជនសង្ស័យ០៥នាក់ ពាក់ព័ន្ធករណីជួញដូរគ្រឿងញៀន
កំពង់ចាមៈ នៅវេលាម៉ោង១៥ និង៣០នាទីថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០១៦ កម្លាំងកងរាជអាវុធហត្ថខេត្តកំពង់ចាម បានចុះបង្រ្កាបករណីជួញដូរគ្រឿងញៀន នៅចំណុចសណ្ឋាគារ យីហោមនោរម្យ បន្ទប់លេខ៣០៩ ស្ថិតក្នុងភូមិទី៨ សង្កាត់កំពង់ចាម ក្រុងកំពង់ចាម ខេត្តកំពង់ចាម។ លទ្ធផលឃាត់ខ្លួនជនសង្ស័យបានចំនួន០៥នាក់៖
០១. ឈ្មោះ យ៉ាន សាមានហៅវ៉ែប ភេទប្រុស អាយុ35ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិទី6 សង្កាត់វាលវង់ ក្រុងកំពង់ចាម ខេត្តកំពង់ចាម
០២. ឈ្មោះ គឹម ចន្ថា ហៅសល ភេទប្រុស អាយុ34ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិទី៣ សង្កាត់វាលវង់ ក្រុងកំពង់ចាម ខេត្តកំពង់ចាម
០៣. ឈ្មោះ ឌី សុខណា ភេទស្រី អាយុ២៤ឆ្នាំ រស់នៅភូមិទី១ សង្កាត់វាលវង់ ក្រុងកំពង់ចាម ខេត្តកំពង់ចាម។
០៤. ឈ្មោះ ថៃ ដានិត ហៅតោ ភេទប្រុស អាយុ២៣ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិទី៣ សង្កាត់វាលវង់ ក្រុងកំពង់ចាម ខេត្កកំពង់ចាម។
០៥. ឈ្មោះ សុខ គឹមឡុង ភេទប្រុស អាយុ២១ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិទី៣ សង្កាត់វាលវង់ ក្រុងកំពង់ចាម ខេត្តកំពង់ចាម។
+វត្ថុតាងចាប់យករួមមាន
០១. ម្សៅក្រាមពណ៌សថ្លាចំនួន០៩កញ្ចប់ ទម្ងន់ស្មើ៤.៤៣ក្រាម
០២. ទូរសព្ទ័ដៃចំនួន០៤គ្រឿង
០៣. ឧបករណ៍ជក់ប្រើប្រាស់គ្រឿងញៀនមួយចំនួន
០៤. ដាវដែក០១ដើម
ជនសង្ស័យនិងវត្ថុតាងត្រូវកម្លាំងអាវុធហត្ថខេត្ត កំពុងកសាងសំណុំរឿងចាត់ការតាមនីតិវិធី។


