កណ្តាលៈ ការយកចិត្តទុកដាក់ថែទាំទៅលើមន្ត្រីដែលនៅក្រោមឱវាត ជារឿងសំខាន់ ដែល កងរាជអាវុធហត្ថ តែងតែយកចិត្តទុកដាក់ ជាក់ស្តែង នៅរសៀលថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១៧ មន្ត្រីកងរាជអាវុធហត្ថខេត្តកណ្តាល ដែលដឹកនាំដោយលោកវរសេនីយ៍ឯក ច័ន្ទ សារ៉ាដែន មេបញ្ជាការរង កងរាជអាវុធហត្ថខេត្តកណ្តាល បានចុះសួរសុខទុក្ខ លោកស្រី គឹម លក្ខិណា ជំនួយការ ការិយាល័យ ហិរញ្ញវត្ថុ កងរាជអាវុធហត្ថខេត្តកណ្តាល ដែលទើបសំរាលកូន និងកំពុងសម្រាកព្យាបាលនៅគេហដ្ឋាន ស្ថិតនៅភូមិដំរីឆ្លង ឃុំស្អាងភ្នំ ស្រុកស្អាង ខេត្តកណ្តាល។
ក្នុងនោះដែរ មន្ត្រីកងរាជអាវុធហត្ថខេត្តកណ្តាល ក៏បាននាំយកសម្ភារៈជាគ្រឿងឧបភោគបរិភោគមួយចំនួន និងថវិកាចំនួន១លានរៀល ទៅជូនលោកស្រី គឹម លក្ខិណា ជំនួយការ ការិយាល័យ ហិរញ្ញវត្ថុ កងរាជអាវុធហត្ថខេត្តកណ្តាល ផងដែរ។