ត្បូងឃ្មុំៈ នៅវេលាម៉ោង២០ និង០០នាទីព្រឹក ថ្ងៃទី២០ ខែមីនា ឆ្នាំ២០១៧ មន្ត្រីកងរាជអាវុធហត្ថខេត្តត្បូងឃ្មុំ និងមន្ត្រីមូលដ្ឋាន កងរាជអាវុធហត្ថស្រុកពញាក្រែក ដែលដឹកនាំដោយ លោកវរសេនីយ៍ទោ ថ្លាង វុឌ្ឍី នាយសេនាធិការរង កងរាជអាវុធហត្ថខេត្តត្បូងឃ្មុំ បានចុះធ្វើយុទ្ធនាការ ផ្សព្វផ្សាយអំពីផលប៉ះពាល់គ្រោះថ្នាក់
នៃគ្រឿងញៀន ក្នុងធិពីបុណ្យកំសាន្តភូមិ ស្ថិតក្នុងភូមិពោធិស្រុក ឃុំកោងកាង ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ដល់ប្រជាពលរដ្ឋ ដែលកំពុងទស្សនាល្ខោន និងចូលរួមបុណ្យកំសាន្តភូមិ ចំនួន១២០០នាក់ ស្រី៧០០នាក់។
(អត្ថបទៈ ម៉ាន់ ដាវីត)