Terms of use content will be loaded from your WordPress pages. Please create a "Terms of Use" page in your WordPress admin.
ចាប់ខ្លួនយុវជនម្នាក់ ដែលបានគេចខ្លួនអស់រយៈពេល៤ថ្ងៃ
អហ ព្រះសីហនុ៖ វេលាម៉ោង១៧និង៣០នាទី ថ្ងៃទី០៦ខែសីហា ឆ្នាំ២០១៥ កម្លាំងអាវុធហត្ថស្នាក់ការសន្តិសុខ៤០១ បានឃាត់ខ្លួនជនត្រូវចោទ ០១នាក់ នៅចំណុចក្រុម៥ភូមិតានៃ ឃុំជើងគោ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ឈ្មោះ ឯម ឡយ ភេទប្រុស អាយុ២២ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករដូងប្រេង។ ការឃាត់ខ្លួននេះអនុវត្តតាមដីកាបង្គាប់អោយចាប់ខ្លួនលេខ១០៦៧.ត.ព១៥ចុះថ្ងៃទី៦ ខែសីហា ឆ្នាំ២០១៥ របស់លោក ញឹម វិសាល ចៅក្រមសុើបសួរសាលាដំបូងខេត្តព្រះសីហនុ ពាក់ព័ន្ធករណីជួញដូររគ្រឿងញៀន នៅថ្ងៃទី០២ ខែសីហា ឆ្នាំ២០១៥ ស្ថិតក្រុម២ភូមិតានៃ ឃុំជើងគោ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។



