កណ្តាល៖ វេលាម៉ោងប្រមាណ៥និង០០នាទី ថ្ងៃទី៤ ខែឧសភា ឆ្នាំ២០១៦ មានអគ្គិភ័យកើតឡើងនៅចំណុចខាងកើតផ្សារតាខ្មៅ។ មន្ត្រីអាវុធហត្ថបានប្រាប់ឱ្យដឹងថា នៅវេលាខាងលើ មានភ្លើងឆេះចេញពីផ្ទះលក់ហ្គាសយ៉ាងសន្ធោសន្ធៅ កម្លាំងអាវុធហត្ថបានសហការជាមួយកម្លាំងនគរបាលចូលរួមជួយសង្គ្រោះផងដែរ។ តាមការរាយការណ៍ជំហានដំបូងឆេះរថយន្ត១គ្រឿងផងនិង១គ្រឿងទៀតបើកចេញឆេះអស់កាប៊ីនមុខ។










