Terms of use content will be loaded from your WordPress pages. Please create a "Terms of Use" page in your WordPress admin.
កម្លាំងអាវុធហត្ថប្រមាណ១២៣នាក់ចូលរួមការពារសន្តិសុខ សណ្តាប់ធ្នាប់ក្នុងពិធីដង្ហែអដ្ឋិធាតុសម្តេចអគ្គមហាធម្មពោធិសាល ជា ស៊ីម
អហ កណ្តាល៖ នៅព្រឹកថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០១៥ កម្លាំងអាវុធហត្ថចំនួន១២៣នាក់ ដឹកនាំដោយលោក ឧត្តមសេនីយ៍ត្រី សំ តុលា មេបញ្ជាការកងរាជអាវុធហត្ថខេត្តកណ្តាល ចូលរួមការពារសន្តិសុខ សុវត្ថិភាព និងរៀបចំសណ្តាប់ធ្នាប់ ក្នុងពិធីដង្ហែអដ្ឋិធាតុ សម្តេចអគ្គមហាធម្មពោធិសាល ជា ស៊ីម អតីតប្រធានព្រឹទ្ធសភានិងជាអតីតប្រធានគណបក្សប្រជាជនកម្ពុជា។ អដ្ឋិធាតុសម្តេចអគ្គមហាធម្មពោធិសាល ជា ស៊ីម ត្រូវបានដង្ហែទៅតម្កល់នៅភូមិកន្លែងជ្រៅ ឃុំក្របៅ ស្រុកកំចាយមារ ខេត្តព្រៃវែង។



