ក្រចេះ៖ ថ្ងៃពុធ ទី៣០ ខែមករា ឆ្នាំ២០១៩ នៅបញ្ជាការរដ្ឋាន កងរាជអាវុធហត្ថខេត្តក្រចេះ បានរៀបចំពិធីប្រជុំផ្សព្វផ្សាយផែនការ ការពារ សន្តិសុខ សុវត្ថិភាព និងសង្គ្រោះ ក្នុងឧបទ្ទវហេតុផ្សេងៗ ក្រោមអធិបតីភាព លោកវរសេនីយ៍ឯក ម៉ៅ រ៉ាន្នី មេបញ្ជាការរង កងរាជអាវុធហត្ថខេត្តក្រចេះ និងមានការអញ្ជើញចូលរួមពីសំណាក់លោកមេបញ្ជាការរង នាយ នាយរងសេនាធិការដ្ឋាន ប្រធាន/អនុប្រធានមន្ទីរ នាយការិយាយ័យ មេបញ្ជាការក្រុង-ស្រុក និងស្នាក់ការសន្តិសុខជាច្រើនរូបផងដែរ។