You are currently viewing នាយឧត្តមសេនីយ៍ សៅ សុខា បានអញ្ជើញធ្វើការសំណេះសំណាលជាមួយសិក្ខាកាមវគ្គបណ្តុះបណ្តាលនាយទាហានរងនៃកងរាជអាវុធហត្ថជំនាន់ទី៤២ ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ

នាយឧត្តមសេនីយ៍ សៅ សុខា បានអញ្ជើញធ្វើការសំណេះសំណាលជាមួយសិក្ខាកាមវគ្គបណ្តុះបណ្តាលនាយទាហានរងនៃកងរាជអាវុធហត្ថជំនាន់ទី៤២ ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ

កំពង់ឆ្នាំងៈ នៅព្រឹកថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០១៧ ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជា មេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស បានអញ្ជើញធ្វើការសំណេះសំណាលជាមួយសិក្ខាកាមវគ្គបណ្តុះបណ្តាលនាយទាហានរងនៃកងរាជអាវុធហត្ថជំនាន់ទី៤២ ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ និងឆ្លៀតពេលវេលាដ៏មានតម្លៃអញ្ជើញចុះត្រួតពិនិត្យការសាងសង់ហេដ្ឋារចនាសម្ពន្ធនៅមជ្ឈមណ្ឌលកងរាជអាវុធហត្ថភ្នំជុំរាយ។

ក្នុងនោះ ក៏មានការអញ្ជើញចូលរួមពីសំណាក់ឯកឧត្តម ឧត្តមសេនីយ៍ មេបញ្ជាការរង ស្នងការ នាយកសាលា និងនាយទាហានជាច្រើនរូបផងដែរ។

ឯកឧត្តម នាយឧត្តមសេនីយ៍ បានមានប្រសាសន៍ប្រាប់អង្គពិធីអំពីប្រវត្តិនៃការបង្កើតមជ្ឈមណ្ឌលកងរាជអាវុធហត្ថចាប់ពីដំណាក់កាលដំបូង ការសិក្សាអំពីភូមិសាស្ត្រ ទីតាំង និងការសាងសង់ហេដ្ឋារចនាសម្ពន្ធ។ មជ្ឈមណ្ឌលនេះ គឺសម្រាប់ធ្វើការហ្វឹកហ្វឺនបណ្តុះបណ្តាលនាយទាហានរងគ្រប់ជំនាញ ជាពិសេសត្រៀមសម្រាប់ការប្រកួតកីឡាបាញ់កាំភ្លើងទ័ពជើកគោកអាស៊ាននាពេលខាងមុខ។
ជាមួយគ្នានោះដែរ ឯកឧត្តម នាយឧត្តមសេនីយ៍ បានធ្វើការផ្សព្វផ្សាយអំពីសភាពការណ៍ថ្មីៗ។

ក្នុងឱកាសនោះ ឯកឧត្តម នាយឧត្តមសេនីយ៍ បានឧបត្ថម្ភថវិកាជូនដល់នាយទាហាន នាយទាហានរងដែលជានាយក នាយករង និងបុគ្គលិកបម្រើការនៅមជ្ឈមណ្ឌល ព្រមទាំងសិក្ខាកាមសរុបប្រមាណជាង៤០០នាក់ ក្នុងម្នាក់បានចំនួន៥០០០០រៀល។