រាជធានីភ្នំពេញ៖ នៅវេលាម៉ោង១៤និង៣០នាទី ថ្ងៃទី៨ ខែមេសា ឆ្នាំ២០១៦ នៅសាលអគារសេនាធិការដ្ឋាន នៃបញ្ជាការដ្ឋានកងរាជអាវុធហត្ថលើផ្ទៃប្រទេស គណៈប្រតិភូកងទ័ពការពារព្រំដែនខេត្តអានយ៉ាង នៃកងទ័ពប្រជាជនវៀណាម បានចូលសម្តែងការគួរសម ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការ កងរាជអាវុធហត្ថលើផ្ទៃប្រទេស ក្នុងន័យអបអរសាទរនិងជូនពរឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ឆ្នាំវក អដ្ឋស័ក ព.ស. ២៥៦០ នាពេលខាងមុខ។
12985473_573507662826372_6970071598189329033_n

12920302_573507726159699_489230080342668790_n