កំពង់ធំៈ នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តកំពង់ធំ វេលាម៉ោង១៤ និង០០នាទីរសៀល ថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០១៧ ឯកឧត្តម ឧត្តមសេនីយ៍ត្រី ហង្ស ថុល មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ធំ រួមជាមួយ មេបញ្ជាការរង នាយរងសេនាធិការដ្ឋាន ប្រធានមន្ទីរ បានទទួលជួបសំដែងការគួរសមជាមួយ ឯកឧត្តម ឧត្តមសេនីយ៍ត្រី ជិញ គួកខាញ់ អតីតអគ្គនាយកមជ្ឈមណ្ឌលតំបន់ត្រូពិចវៀតណាម រុស្សុីនៃកងទព័វៀតណាម ដែលបានអញ្ជើញមកសំណេះសំណាល និងសួរសុខទុក្ខ កម្លាំងកងរាជអាវុធហត្ថខេត្តកំពង់់ធំ។