You are currently viewing តំណាងលោក ឧត្តមសេនីយ៍ត្រី សំ តុលា អញ្ជើញចុះសាកសួរសុខទុក្ខមន្ត្រីក្រោមឱវាទ

តំណាងលោក ឧត្តមសេនីយ៍ត្រី សំ តុលា អញ្ជើញចុះសាកសួរសុខទុក្ខមន្ត្រីក្រោមឱវាទ

កណ្តាល៖ លោក វរសេនីយ៍ឯក ចន្ទ័ សារ៉ាដែន មេបញ្ជាការរង តំណាងលោក ឧត្តមសេនីយ៍ត្រី សំ តុលា មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកណ្តាល បានដឹកនាំនាយ នាយរងអាវុធហត្ថ អញ្ជើញចុះសួរសុខទុក្ខសំណេះសំណាលនាំយកថវិកា និងសម្ភារៈមួយចំនួនរបស់ មូលនិធិមហាគ្រួសារកងរាជអាវុធហត្ថខេត្ត ជូនដល់នាយអាវុធហត្ថមានជំងឺ និងគ្រួសារឆ្លងទន្លេ៖
១. លោក អនុសេនីយ៍ឯក សៅ សាធ មេបញ្ជាការរង មូលដ្ឋានកងរាជអាវុធហត្ថស្រុកកោះធំ មានជំងឺកំពុងព្យាបាលនៅផ្ទះ ស្ថិតនៅក្នុងភូមិដំរីឆ្លង ឃុំខ្ពប ស្រុកលើកដែក ដោយទទួលបានថវិកាចំនួន ២,៧៩៥,០០០៛ រួមនឹងសម្ភារៈមួយចំនួនផងដែរ។
២. លោក អនុសេនីយ៍ត្រី ឌុច ស៊ីនិត ជំនួយការ កងវរអន្តរាគមន៍ គ្រួសារឆ្លងទន្លេ ស្ថិតនៅក្នុងភូមិប្រមូលសុខ ឃុំដូង ស្រុកបាទី ខេត្តតាកែវ ដោយទទួលបានថវិកាចំនួន ២,១០៥,០០០៛ រួមនឹងសម្ភារៈមួយចំនួនទៀត។