Terms of use content will be loaded from your WordPress pages. Please create a "Terms of Use" page in your WordPress admin.
អាវុធហត្ថឃាត់ជនជាតិវៀតណាម ០២នាក់ពីបទនាំយកកាំភ្លើងកែច្នៃ កំាភ្លើងខ្លី ប្រើហ្គាសចំនួន ១៦ដើម និងកំាភ្លើងវែង ប្រើហ្គាសចំនួន ៦ដើមនិងគ្រាប់ចំនួន៧៨គ្រាប់
អហ.បន្ទាយមានជ័យ៖អាវុធហត្ថក្រុងប៉ោយប៉ែតសហការជាមួយគយច្រកទ្វារអន្តរជាតិប៉ោយប៉ែតឃាត់ខ្លួនជនជាតិវៀតណាមចំនួន២នាក់លួចនាំយកកាំភ្លើងច្នៃប្រើហ្គាសចេញពីប្រទេសថៃចូលមកប្រទេសកម្ពុជាតាមច្រកទ្វារ។ប្រតិបត្តិការណ៍បង្ក្រាបនេះនៅវេលាម៉ោង៤ និង៣០នាទីល្ងាច ថ្ងៃទី២៥ ខែមីនា ឆ្នាំ២០១៦ ។
មន្ត្រីគយនៃការិយាល័យគយ និងរដ្នាករក្រុងប៉ោយប៉ែតបានឲ្យដឹងថា ក្រោយពីឈ្មួញលួចដាក់បង្កប់ក្នុងរទះដឹកទំនិញពេលដល់ទីតាំងត្រួតពិនិត្យ ឥវ៉ាន់តាមរទេះក៏ប្រទះឃើញអាវុធយ៉ាងច្រើនក៏បានរាយការណ៍អោយ កម្លាំង អហ ក្រុងប៉ោយប៉ែត ឆែកឆេរបានរកឃើញ (កាំភ្លើងប្រើហ្គាស) ហើយបានឃាត់ខ្លួនជនជាតិវៀតណាមចំនួន ០២នាក់ភ្លាមៗតែម្តង ។
លោកវរ:សេនីយ៍ត្រី ជា ដា មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងបានឲ្យដឹងនៅរសៀលថ្ងៃទី២៦ ខែមីនា នេះថា ជនសង្ស័យលួចនាំចូល
អាវុធប្រើហ្គាស ១/ -ឈ្មោះហ្វៀង ហុងផុក ភេទប្រុស អាយុ ៣៨ឆ្នាំ រស់នៅប្រទេសវៀតណាម ២/ -ឈ្មោះប៊ុយ វ៉ាន់ម៉ាំង ភេទប្រុស អាយុ ២៦ឆ្នាំ រស់នៅប្រទេសវៀតណាម ។
បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាងខាងលើ ត្រូវបានបញ្ជូនទៅទីបញ្ជាការ អហ ខេត្តដើម្បីចាត់ការតាមនិតិវិធី ច្បាប់៕




