You are currently viewing កងរាជអាវុធហត្ថចូលរួម ក្នុងពិធីទិវាជាតិបរិស្ថាន និងបរិស្ថានពិភពលោក

កងរាជអាវុធហត្ថចូលរួម ក្នុងពិធីទិវាជាតិបរិស្ថាន និងបរិស្ថានពិភពលោក

កែប៖ កងរាជអាវុធហត្ថជាស្ថាប័នមួយដ៏ចំណាស់ដែលកើតមានតាំងពីយូរណាស់មកហើយ មានជំនាញឯកទេស និងវិជ្ជាជីវៈ ហើយមានភារកិច្ចសំខាន់ៗចំនួនបួន គឺជានគរបាលរដ្ឋបាល នគរបាលយុត្តិធម៌ រ៉ាប់រងសកម្មភាពដែលមានលក្ខណៈពិសេសខាងយោធា និងផ្តល់កម្លាំងទៅជួយក្រសួង ស្ថាប័ននានាតាមការស្នើសុំជាចាំបាច់ ហើយក្រៅពីភារកិច្ចនេះកងរាជអាវុធហត្ថមានបេសកកម្មសំខាន់ចំនួនបីគឺ បង្ការ បង្ក្រាប និងសង្គ្រោះ ។ មិនត្រឹមតែប៉ុណ្ណោះ កងរាជអាវុធហត្ថ តែងតែបានចូលរួមកិច្ចការងារសង្គមជាច្រើនផងដែរ ជាក់ស្តែងនៅព្រឹកថ្ងៃអង្គារ ៧រោច ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ កម្លាំងកងរាជអាវុធហត្ថបានចូលរួមសម្អាតបរិស្ថានតាមឆ្នេរសមុទ្រកែប ដែលដឹកនាំដោយលោកវរសេនីយ៍ឯក ជុំ តេជះ មេបញ្ជាការរងខេត្តកែប បានដឹកនាំកំលាំងកងរាជអាវុធហត្ថក្រោមឱវាទ ចូលរួមក្នុងពិធីទិវាជាតិបរិស្ថាន និងបរិស្ថានពិភពលោក ក្រោមអធិបតីភាព ឯកឧត្តម កែន សត្ថា អភិបាលនៃគណៈអភិបាលខេត្តកែប ស្ថិតនៅឆ្នេរលេងទឹកក្នុងភូមិកែប សង្កាត់កែប ក្រុង/ខេត្តកែប ដែលមានការចូលរួមពីសំណាក់កងកម្លាំងប្រដាប់អាវុធហត្ថទាំងបី មន្ទីអង្គភាពជុំវិញខេត្ត លោកគ្រូ អ្នកគ្រូ សិស្សានុសិស្សជាច្រើននាក់ផងដែរ។