នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពត បានបើកវគ្គ បំប៉នជំនាញអន្តរាគមន៍ ការពារសន្តិសុខ រក្សាសណ្តាប់ធ្នាប់

កំពត៖ នាព្រឹកថ្ងៃពុធ ២កើត ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១៨ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពត លោកឧត្តមសេនីយ៍ត្រី កែវ សុផល មេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពត អញ្ជើញបើកវគ្គបំប៉នជំនាញអន្តរាគមន៍ ការពារសន្តិសុខ រក្សាសណ្តាប់ធ្នាប់ ដល់នាយទាហាន នាយទាហានរងនៃកងរាជអាវុធហត្ថខេត្ត ដោយមានការចូលរួមពីសំណាក់ លោកមេបញ្ជាការរង នាយរងសេនាធិការ ប្រធាន/អនុប្រធានមន្ទីរ មេបញ្ជាការ មេបញ្ជាការរងមូលដ្ឋានក្រុង/ស្រុក ស្នាក់ការសន្តិសុខ នាយការិយាល័យ និងនាយទាហាន នាយទាហានរងដែលជាសិក្ខាកាមជាច្រើនរូបផងដែរ។

អត្ថបទដែលជាប់ទាក់ទង