Terms of use content will be loaded from your WordPress pages. Please create a "Terms of Use" page in your WordPress admin.
នាយឧត្តមសេនីយ៍ សៅ សុខា អញ្ជើញជាអធិបតីក្នុងពិធីបើកវគ្គបណ្តុះបណ្តាលនាយទាហាន កងរាជអាវុធហត្ថថ្នាក់អនុសេនីយ៍
ភ្នំពេញ៖ នៅព្រឹកថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០១៦ នៅសាលាកំបូល បាននឹងកំពុងប្រារព្ធពិធីបើក វគ្គបណ្តុះបណ្តាលនាយទាហាន កងរាជអាវុធហត្ថថ្នាក់អនុសេនីយ៍ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងមានការចូលរួមពីសំណាក់ ឯកឧត្តម
ឧត្តមសេនីយ៍ ស្នងការ នាយកសាលា លោក នាយការិយាល័យ នាយអាវុធហត្ថ សិក្ខាកាមជាច្រើនរូប ព្រមទាំងមានការអញ្ជើញចូលរួមពីលោក វរសេនីយ៍ទោ មីកាអែលហ្គីយៀម ទីប្រឹក្សាបារាំង អមបញ្ជាការដ្ឋានកងរាជអាវុធហត្ថលើផ្ទៃប្រទេសផងដែរ។ ឯកឧត្តម ឧត្តមសេនីយ៍ទោ អឿ សាវ៉ន នាយកសាលាកំបូល បានប្រាប់ឱ្យដឹងថា ដោយអនុវត្តតាមផែនការរបស់បញ្ជាការដ្ឋាន កងរាជអាវុធហត្ថលើផ្ទៃប្រទេស លេខ១៤\២០១៦ ផ.ក. ចុះថ្ងៃទី១ ខែមេសា ឆ្នាំ២០១៦ សាលាកំបូលបានទំនាក់ទំនងជាមួយជំនាញផ្សេងៗរៀបចំការរៀនសូត្រឱ្យបានតាមផែនការកំណត់។ លោក ឧត្តមសេនីយ៍ទោ បានបន្តថា កម្មវិធីហ្វឹកហ្វឺនសម្រាប់វគ្គនេះ មានរយៈពេលសរុបចំនួន១៦៩ថ្ងៃ ដោយចាប់ផ្តើមពីថ្ងៃទី៤ ខែឧសភា ដល់ថ្ងៃទី១៨ ខែតុលា ឆ្នាំ២០១៦។ មុខវិជ្ជាដែលត្រូវហ្វឹកហ្វឺន រៀនសូត្រមាន៖ វិទ្យាសាស្ត្រសង្គម យោធា កងរាជអាវុធហត្ថ ច្បាប់ អប់រំចិត្តសាស្ត្រ និងមាន ទស្សនកិច្ចសិក្សាតាមស្ថាប័នផងដែរ។












