នាយឧត្តមសេនីយ៍ សៅ សុខា អញ្ជើញជាអធិបតីក្នុងពិធីបើកវគ្គបំប៉នអន្តរាគមន៍ ការពារសន្តិសុខ រក្សាសណ្តាប់ធ្នាប់

កំពង់ឆ្នាំង៖ នៅមជ្ឈមណ្ឌលហ្វឹកហ្វឺនភ្នំជំរាយ លោកនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានអញ្ជើញជាអធិបតីភាពក្នុង ពីធីបើកវគ្គបំប៉នអន្តរាគមន៍ ការពារសន្តិសុខ រក្សាសណ្តាប់ធ្នាប់ ដល់ម្លាំងកងអនុសេនាធំចល័ត នារសៀលថ្ងៃពុធ ២កើត ខែជេស្ឋ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១៨ ក្នុងពិធីនេះដែរមានការអញ្ជើញចូលរួមពីសំណាក់លោកមេបញ្ជាការរង ស្នងការ ស្នងការរង នាយក នាយករងសាលាទាំងពីរ នាយការិយាល័យ នាយទាហាន នាយទាហានរង និងសិក្ខាកាមជាច្រើនរូបទៀត។

អត្ថបទដែលជាប់ទាក់ទង