Terms of use content will be loaded from your WordPress pages. Please create a "Terms of Use" page in your WordPress admin.
នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តស្វាយរៀង បានរៀបចំពិធីប្រកាសតែងតាំងផ្លាស់ប្ដូរមុខងារមេបញ្ជាការរងខេត្ត
ស្វាយរៀង: នៅវេលាម៉ោង១៤ និង០០ ថ្ងៃទី១០ ខែសីហា ឆ្នាំ២០១៦ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តស្វាយរៀង បានបើកកិច្ច ប្រជុំត្រួតពិនិត្យការងារ កងរាជអាវុធហត្ថ ប្រចាំខែកក្កដា និងទិសដៅខែសីហា ឆ្នាំ២០១៦ និងប្រកាសតែងតាំងផ្លាស់ប្ដូរមុខងារ
ជូនលោកវរសេនីយ៍ឯក ស្រី វុត្ថា ពីមុខជាមេបញ្ជាការរង កងរាជអាវុធហត្ថខេត្តក្រចេះ ឥឡូវជាមេបញ្ជាការរង កងរាជអាវុធហត្ថខេត្តស្វាយរៀង
ក្រោមអធិបតីភាព លោក ឧត្តមសេនីយ៍ សែ វុទ្ធី មេបញ្ជាការ កងរាជអាវុធហត្ថខេត្តស្វាយរៀង និងមានការចូលរួមពីសំណាក់ លោកមេបញ្ជាការរង នាយរងសេនាធិការ ប្រធានមន្ទីរ អនុប្រធានមន្ទីរ នាយការិយាល័យ និងមេបញ្ជាការមូលដ្ឋានក្រុង ស្រុក ចំណុះបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តស្វាយរៀង សរុបចំនួន ៥៤នាក់ ៕





