ព្រះវិហារ៖ នៅរសៀលថ្ងៃអង្គារ ៣កើត ខែពិសាខ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី១៧ ខែមេសា ឆ្នាំ២០១៨ នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តព្រះវិហារ
បានប្រជុំត្រួតពិនិត្យការងារការពារសន្តិសុខ សណ្តាប់ធ្នាប់ និងដកស្រង់បទពិសោធន៍ការងារ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ពីថ្ងៃទី១៤-១៥-១៦ ខែមេសា ឆ្នាំ២០១៨ ក្រោមអធិបតីភាព លោកឧត្តមសេនីយ៍ត្រី កង សៅគុណ មេបញ្ជាការកងរាជអាវុធហត្ថខេត្តព្រះវិហារ និងដោយមានការអញ្ជើញចូលរួមពីសំណាក់ លោកមេបញ្ជាការរង នាយរងសេនាធិការ ប្រធានមន្ទីរ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុង/ស្រុក ស្នាក់ការសន្តិសុខ និងនាយ នាយរងកងរាជអាវុធហត្ថដែលមានការពាក់ព័ន្ធជាច្រើនរូបទៀត ។