ស្ទឹងត្រែង៖ ព្រឹកថ្ងៃចន្ទ ៨រោច ខែពិសាខ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០១៨ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តស្ទឹងត្រែង បានធ្វើពិធីផ្សព្វផ្សាយច្បាប់បទបញ្ជា នីតិវិធីសម្រាប់ការបោះឆ្នោត និងក្រមសីលធម៌សម្រាប់ភ្នាក់ងារសន្តិសុខបោះឆ្នោត ដល់នាយទាហាន នាយទាហានរងនៃកងរាជអាវុធហត្ថខេត្តស្ទឹងត្រែង ដែលឧទ្ទេសនាមដោយលោកវរសេនីយ៍ឯក ឈាត វាសនា មេបញ្ជាការរង និងជានាយសេនាធិការ តំណាងលោកឧត្តមសេនីយ៍ត្រី អៀង វ៉ាន់ឌី មេបញ្ជាការកងរាជអាវុធហត្ថខេត្តស្ទឹងត្រែង និងដោយមានសិក្ខាកាមចូលរួមសរុប ៧៩នាក់។
