កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ និមន្តព្រះសង្ឃសូត្រមន្តលើករាសី ក្នុងថ្ងៃចូលឆ្នាំទី៣ដែលជាថ្ងៃវារៈឡើងស័ក

កំពង់ស្ពឺ៖ បន្ទាប់ពីភារកិច្ចក្នុងការការពារសន្តិសុខ សណ្តាប់ធ្នាប់ ជូនបងប្អូនប្រជាពលរដ្ឋដំណើរកំសាន្តក្នុងឱកាសបុណ្យចូលឆ្នាំប្រពៃណីជាតិឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ។ នៅព្រឹកថ្ងៃច័ន្ទ ២កើត ខែពិសាខ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី១៦ ខែមេសា ឆ្នាំ២០១៨ ជាថ្ងៃវារៈឡើងស័ក នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ លោកឧត្តមសេនីយ៍ត្រី ជូ សារុន មេបញ្ជាការមេបញ្ជាការកងរាជអាវុធហត្ថខេត្ត បាននិមន្តព្រះសង្ឃសូត្រមន្តលើករាសី និងបួងសួងសុំសេចក្តីសុខជូន នាយទាហាន នាយទាហារងទាំងអស់ ដោយមានការចូលរួមទាំងក្រុមគ្រួសារផងដែរ ។

លោកឧត្តមសេនីយ៍ត្រី ជូ សារុន បានឲ្យដឹងថារបាំត្រុដិដែលជារបាំដ៏មានប្រជាប្រិយភាព គួរឱ្យកត់សម្គាល់ក្នុងចំណោមរបាំប្រពៃណីខ្មែរ ដែលតាមជំនឿគេលេងរបាំត្រុដិដើម្បីបណ្តេញឧបទ្រពចង្រៃក្នុងឆ្នាំចាស់ និងនាំមកនូវភាពសម្បូរសប្បាយប្រកបដោយសុភមង្គលសម្រាប់ឆ្នាំថ្មី ត្រូវបានអង្គភាពយកមកសម្តែង ដើម្បីសុំសេចក្តីសុខ ក្នុងនោះក៏បានសម្តែងរបាំជូនពរដល់ នាយទាហាន នាយទាហានរង ភ្ញៀវកិត្តិយស ដែលបានចូលរួមផងដែរ ។

លោកមេបញ្ជាការបានឲ្យដឹងបន្តែមថា ការលើកយកមករបាំត្រុដិ និងរបាំជូនពរ មកសម្តែងជារៀងរាល់ឆ្នាំនៅក្នុងអង្គភាពនេះគឺមិនសំដៅតែលើការសុំសេចក្តីសុខ សេចក្តីរីកចម្រើនប៉ុណ្ណោះទេពោលគឺថែមទាំងបានចូលរួមថែរក្សាតម្លៃវប្បធម៌ជាតិ កេរ្តិ៍តំណែលពីដូនតា ទុកសម្រាប់កូនចៅយើងជំនាន់ក្រោយៗផងដែរ ។

អត្ថបទដែលជាប់ទាក់ទង