កណ្តាល៖ ព្រឹកថ្ងៃសៅរ៍ ៨រោច ខែចេត្រ ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី២៤ ខែមីនា ឆ្នាំ២០១៨ លោក វរសេនីយ៍ឯក ច័ន្ទ សារ៉ាដែន មេបញ្ជាការរង ទទួលផែនទំនាក់ទំនងសាធារណៈ តំណាងលោកឧត្តមសេនីយ៍ សំ តុលា មេបញ្ជាការកងរាជអាវុធហត្ថខេត្តកណ្តាល បានដឹកនាំនាយ នាយរងអាវុធហត្ថខេត្ត និងកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកស្អាង អញ្ជើញចុះសួរសុខទុក្ខ និងនាំយកថវិកាមូលនិធិមហាគ្រួសារ កងរាជអាវុធហត្ថខេត្តកណ្តាលរួមទាំងគ្រឿងឧបភោគបរិភោគ ជូនដល់គ្រួសារអាវុធហត្ថដែលឆ្លងទន្លេដល់លំនៅដ្ឋាន គ្រួសារលោកអនុសនីយ៍ទោ ផង់ ចាន់រាំបូ ស្ថិតនៅភូមិព្រែកសំរោង សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល ថវិកាយកទៅប្រគល់ជូនសរុបចំនួន ១.៥០០.០០០រៀល (មួយលានហាសិបម៉ឺនរៀល)និ ងគ្រឿងឧបភោគបរិភោគមួយចំនួនទៀត។
