Terms of use content will be loaded from your WordPress pages. Please create a "Terms of Use" page in your WordPress admin.
ឃាត់ជនសង្ស័យម្នាក់ពាក់ព័ន្ធករណីកាច់កម៉ូតូ
អហ.ខណ្ឌពោធិ៍សែនជ័យ៖ កម្លាំងកងរាជអាវុធហត្ថខណ្ឌពោធិ៍សែនជ័យ បានឃាត់ខ្លួនជនសង្ស័យម្នាក់កាច់កម៉ូតូ កាលពីវេលាម៉ោង១និង៤០នាទីយប់ឈានចូលថ្ងៃទី២៥ ខែមករា ឆ្នាំ២០១៦ នៅចំណុច ផ្លូវ២០១១ ភូមិតាងួន សង្កាត់កាកាប ខណ្ឌពោធ៍សែនជយ័។
ជនសង្ស័យដែលកម្លាំងជំនាញឃាត់ខ្លួនបានមាន ឈ្មោះ ភៀន ភា ភេទប្រុសអាយុ19ឆ្នាំ មុខរបរមិនពិតប្រាកដ មានស្រុកកំណើតនៅខេត្តសៀមរាប បច្ចុប្បន្ន ស្នាក់នៅមិនពិតប្រាកដ ។ដកហូតវត្ថុងតាងរួមមាន៖ ម៉ូតូ១គ្រឿងម៉ាក ឃ្លីកពណ័ខៀវលាយខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1Q 2231 ដាវសាំម៉ូរៃ ប្រដាប់កាច់កម៉ូតូមួយកំប្លេ ប្រដាប់ឆ្កឹះសោរ2 ដបជក់1 មិចភ្លើង1៕


