Terms of use content will be loaded from your WordPress pages. Please create a "Terms of Use" page in your WordPress admin.
កំលាំងមន្ទីរយុត្តិធម៌ កងរាជអាវុធហត្ថខេត្តសៀមរាបបានចុះបង្ក្រាបបទល្មើសជាក់ស្តែង៣កន្លែង
អហ.សៀមរាប៖ នៅថ្ងៃទី ២៥ ២៦ ខែកញ្ញា ឆ្នាំ២០១៥ កំលាំងមន្ទីរយុត្តិធម៌ កងរាជអាវុធហត្ថខេត្តសៀមរាបបានចុះបង្ក្រាបបទល្មើសជាក់ស្តែង ជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ក្នុង៣ចំនុចផ្សេងគ្នា ដូចខាងក្រោមនេះ៖
១.ចំណុច ភូមិ ចុងកៅស៊ូ សង្កាត់ ស្លក្រាម ក្រុងសៀមរាប ខេត្ត សៀមរាប។
២.ចំណុចភូមិ សាលាកន្សែង សង្កាត់ ស្វាយដង្គុំ ក្រុងសៀមរាប ខេត្ត សៀមរាប។
៣.ចំណុច ភូមិ តាភុល សង្កាត់ ស្វាយដង្គុំ ក្រុងសៀមរាប ខេត្ត សៀមរាប ។
ក្នុងប្រតិបត្តិការចុះបង្ក្រាបដោយផ្ទាល់នេះ កងកម្លាំងជំនាញ បានឃាត់ខ្លួន មនុស្ស១៥នាក់រួមមាន៖
១.ឈ្មោះ រីម ភារៈ ឈ្មោះធ្លាប់ប្រើគ្មាន ភេទប្រុស អាយុ ២៣ ឆ្នាំទីលំនៅបច្ចុប្បន្នភូមិ ចុងកៅស៊ូ សង្កាត់ ស្លក្រាម ក្រុង សៀមរាប ខេត្តសៀមរាប
កំរិតវប្បធម៌ រៀនថ្នាក់ទី២ថ្មី មុខរបរ ជាងឈើ ។
២.ឈ្មោះ សឿន សំណាង ភេទប្រុស អាយុ ២៧ឆ្នាំ មុខរបរ រត់ម៉ូតូឌុប ទីលំនៅបច្ចុប្បន្ន ភូមិ វាល សង្កាត់ គោកចក ក្រុង សៀមរាប ខេត្ត សៀមរាប។
៣.ឈ្មោះ ផាន់ ឌី ភេទ ប្រុស អាយុ ១៥ឆ្នាំ មុខរបរ ម៉ាស្សា ទីលំនៅបច្ចុប្បនុ្ន ភូមិ តាភុល សង្កាត់ ស្វាយដង្គុំ ក្រុង សៀមរាប ខេត្ត សៀមរាប
៤.ឈ្មោះ យ៉ែម មុនីរ៉ាន់ ភេទប្រុស អាយុ ៣១ឆ្នាំ មុខរបរ រត់ម៉ូតូឌុបទីលំនៅបច្ចុប្បន្នភូមិ វត្តដំណាក់ ឃុំ សាលាកំរើក ក្រុងសៀមរាប ខេត្ត សៀមរាប។
៥.ឈ្មោះ ខេ និន ភេទប្រុស អាយុ ៣២ឆ្នាំ មុខរបរ រត់ម៉ូតូឌុបទីលំនៅបច្ចុប្បន្នភូមិ រលួស ឃុំ រលួស ស្រុក ប្រាសាទបាគង ខេត្ត សៀមរាប។
៦.ឈ្មោះ ទូច ប៊ុនហ៊ុន ភេទប្រុស អាយុ ២៥ឆ្នាំ មុខរបរ បុគ្គលិក ហាងអ៊ីនធើណែត ទីលំនៅបច្ចុប្បន្នភូមិ បាលេលេយ្យ សង្កាត់ បាលេលេយ្យ ក្រុង ប៉ោយប៉ែត ខេត្ត បន្ទាយមានជ័យ។
៧.ឈ្មោះ មឿន ហិត ភេទប្រុស អាយុ ២៣ឆ្នាំ មុខរបរ រត់ម៉ូតូឌុប ទីលំនៅបច្ចុប្បន្នភូមិ ក្បូន ឃុំ ខ្ចាស់ ស្រុក សូទ្រនិគម ខេត្ត សៀមរាប។
៨.ឈ្មោះ រ៉ាត់ បូរេន ភេទប្រុស អាយុ ២១ឆ្នាំ មុខរបរ រត់ម៉ូតូឌុប ទីលំនៅបច្ចុប្បន្នភូមិ សាលាកន្សែង សង្កាត់ ស្វាយដង្គុំ ក្រុង សៀមរាប ខេត្ត សៀមរាប។
៩.ឈ្មោះ ផាន បូរី អាយុ ១៤ឆ្នាំ មុខរបរ មិនពិតប្រាកដទីលំនៅបច្ចុប្បន្នភូមិ សាលាកន្សែង សង្កាត់ ស្វាយដង្គុំ ក្រុង សៀមរាប ខេត្ត សៀមរាប ។
១០.ឈ្មោះ ព្រហ្ម គឹមឡេង ភេទប្រុស អាយុ ១៧ឆ្នាំ មុខរបរ សិល្បៈ ទីលំនៅបច្ចប្បន្ន ភូមិ បឹងដូនប៉ា សង្កាត់ ស្លក្រាម ក្រុង សៀមរាប ខេត្ត សៀមរាប។
១១.ឈ្មោះ សំ ចាន់សី ភេទប្រុស អាយុ ២៥ឆ្នាំ មុខរបរ មិនពិតប្រាកដ ទីលំនៅបច្ចប្បន្ន ភូមិ ព្រៃ ធំ សង្កាត់ ស្រង៉ែ ក្រុងសៀមរាប ខេត្ត សៀមរាប។
១២.ឈ្មោះ មាស រ៉ាវី ភេទប្រុស អាយុ ២៣ឆ្នាំ មុខរបរ រត់ម៉ូតូឌុបទីលំនៅបច្ចុប្បន្នភូមិ បឹងដូនប៉ា សង្កាត់ ស្លក្រាម ក្រុង សៀមរាប ខេត្ត សៀមរាប។
១៣.ឈ្មោះ យឹម សុពីន ភេទប្រុស អាយុ ៣០ ឆ្នាំ មុខរបរ ជាងគំនូរ ទីលំនៅបច្ចុប្បន្នភូមិ រហាល ឃុំ ឃុនរាម ស្រុក បន្ទាយស្រី ខេត្ត សៀមរាប។
១៤.ឈ្មោះ ឈរ ភារិទ្ធី ភេទប្រុស អាយុ ២៥ឆ្នាំ មុខរបរ សិស្សវិទ្យាល័យទីលំនៅបច្ចុប្បន្នភូមិ ស្វាយព្រៃ សង្កាត់ ស្វាយដង្គុំ ក្រុងសៀមរាប ខេត្ត សៀមរាប។
១៥.ឈ្មោះ ឈុប រស្ម៊ី ភេទស្រី អាយុ ២៥ឆ្នាំ មុខរបរ នារីបំរើខារ៉ាអូខេទីលំនៅបច្ចុប្បន្នភូមិ តាភុល សង្កាត់ ស្វាយដង្គុំ ក្រុង សៀមរាប ខេត្ត សៀមរាប ។
ក្នុងនោះដែរកម្លាំងកងរាជអាវុធហេត្ថក៏ចាប់បានវត្ថុតាង សារធាតុញៀនចំនួន០៥ កញ្ចប់ ទម្ងន់ សរុប ២,៩ ក្រាម ទូរស័ព្ទ ១៥ គ្រឿង ដាវ ០១កាំបិត០៣ ម៉ូតូ ០៦ គ្រឿង ឧបករណ៍ សម្រាប់ជក់មួយចំនួន ។
បច្ចុប្បន្ន ជនសង្ស័យទាំង ១៥ ខាលើត្រូវបានសមត្ថកិច្ចជំនាញ កងសាងសំណុំរឿងដើម្បីចាត់ការទៅតាមនីតិវិធី របស់ព្រះរាជាណាចក្រកម្ពុជា ៕



