Terms of use content will be loaded from your WordPress pages. Please create a "Terms of Use" page in your WordPress admin.
គ្រឿងញៀនជាងមួយគីឡូក្រាម និងជនសង្ស័យពីរនាក់ត្រូវបានកម្លាំងអាវុធហត្ថ ខេត្តស្ទឹងត្រែង បង្ក្រាប
ស្ទឹងត្រែង៖ នៅវេលាម៉ោង ១៥ និង ១១នាទី ថ្ងៃអង្គារ ១រោច ខែភទ្របទ ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០១៨ ចំណុចភូមិសៀមប៉ាង ឃុំសេកុង ស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែង កម្លាំងកងរាជអាវុធហត្ថខេត្ត សហការជាមួយកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកសៀមប៉ាង ដឹកនាំដោយលោកវរសេនីយ៍ឯក ដួង វិចិត្រ មេបញ្ជាការរង បានចុះបង្ក្រាបបទល្មើសជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ដោយឃាត់ខ្លួនជនសង្ស័យម្នាក់ ឈ្មោះ ជុំ ណាវណ្ណៈ ភេទប្រុស អាយុ៤០ឆ្នាំ ជនជាតិខ្មែរ ទីលំនៅភូមិសៀមប៉ាង ឃុំសេកុង ស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែង ។ ចាប់យកវត្ថុតាងរួមមាន៖ ថ្នាំញៀនប្រភេទមេតំហ្វេតាមីន(ice)០១កញ្ចប់ធំ ទំងន់ ១០២៤,៥៤ក្រាម ទូរស័ព្ទ ១គ្រឿង។ តាមចម្លើយសារភាពរបស់ជនសង្ស័យឈ្មោះ ជុំ ណាវណ្ណៈ នៅថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០១៨ វេលាម៉ោង ១៣ និង ៣០នាទី នៅចំណុចភូមិសៀមប៉ាង ឃុំសេកុង ស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែង ឈានទៅឃាត់ខ្លួនជនសង្ស័យម្នាក់ទៀត ដែលជាមេក្លោងរកស៊ីជួញដូរគ្រឿងញៀនឆ្លងដែនមកពីប្រទេសឡាវ ឈ្មោះ សាំង ញ៉ង ភេទស្រី អាយុ ៤៨ឆ្នាំ ជាតិខ្មែរ មុខរបរលក់ដូរ មានទីលំនៅចំណុចឃាត់ខ្លួនខាងលើ ។
បច្ចុប្បន្នវត្ថុតាង និងជនសង្ស័យ ត្រូវបានមន្ត្រីជំនាញកងរាជអាវុធហត្ថ កសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តដើម្បីបន្តនីតិវិធី ។


