កងរាជអាវុធហត្ថខេត្តសៀមរាប បានរៀបចំបើកវគ្គហ្វឹកហ្វឺនបំប៉នជំនាញកងរាជអាវុធហត្ថ ប្រចាំឆមាសទី១

សៀមរាប៖ នៅព្រឹកថ្ងៃច័ន្ទ ១១រោច ខែផល្គុន ឆ្នាំរកា នព្វស័ក ព.ស.២៥៦១ ត្រូវនឹងថ្ងៃទី១២ ខែមីនា ឆ្នាំ២០១៨ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តសៀមរាប បានរៀបចំបើកវគ្គហ្វឹកហ្វឺនបំប៉នជំនាញកងរាជអាវុធហត្ថ ប្រចាំឆមាសទី១ ឆ្នាំ២០១៨ ក្រោមអធិបតីភាព លោកឧត្តមសេនីយ៍ត្រី ប៉ោ វណ្ណនិត មេបញ្ជាការងរាជអាវុធហត្ថខេត្តសៀមរាបក្នុងនោះដែការហ្វឹកហ្វឺនមានចំនួន ២វគ្គ សម្រាប់ខ្លឹមសារមេរៀនមាន ៖

១-លំហាត់របៀប (សណ្តាប់ធ្នាប់ក្នុងជូរទ័ព និងគារវកិច្ច)

២-ការងារប្រតិបត្តិការ

៣-ការងារបោះឆ្នោតជ្រើសរើសតណាងរាស្រ្ត និងការងារអប់រំចិត្តសាស្រ្ត

៤-ច្បាប់ស្តីពីការត្រួតពិនិត្យគ្រឿងញៀន

៥-ការងារស្រាវជ្រាវ ព័ត៌មាន សន្តិសុខ។

អត្ថបទដែលជាប់ទាក់ទង