ក្រុមការងារ កងរាជអាវុធហត្ថខេត្តពោធិ៍សាត់ ចុះសួរសុខទុក្ខមន្ត្រីរួមការងារ ដែលកំពុងសម្រាកព្យាបាលជំងឺ

ពោធិ៍សាត់: នៅវេលាម៉ោង០៩ និង០០ នាទីព្រឹក ថ្ងៃទី០៥ ខែធ្នូ ២០១៧ ក្រុមការងារ កងរាជអាវុធហត្ថខេត្តពោធិ៍សាត់ តំណាង លោកឧត្តមសេនីយ៍ត្រី អ៊ុក សាម៉ុន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តពោធិ៍សាត់ ដែលដឹកនាំដោយ លោកវរសេនីយ៍ទោ ប៊ូវ ថុល ប្រធានមន្ទីរ រដ្ឋបាល និងហិរញ្ញវត្ថុ កងរាជអាវុធហត្ថខេត្តពោធិ៍សាត់ បាននាំយក ថវិកា និងគ្រឿងឧបភោគ បរិភោគមួយចំនួន ទៅសួរសុខទុក្ខ លោកអនុសេនីយ៍ឯក សំរិទ្ធ សំអុល ជំនួយការ ការិយាល័យ ទំនាក់ទំនងសាធារណៈ កងរាជអាវុធហត្ថខេត្តពោធិ៍សាត់ ដែលកំពុងសម្រាកព្យាបាលជំងឺនៅគេហដ្ឋាន។

អត្ថបទដែលជាប់ទាក់ទង