Terms of use content will be loaded from your WordPress pages. Please create a "Terms of Use" page in your WordPress admin.
ជនសង្ស័យ១០នាក់ពាក់ព័ន្ធថ្នាំញៀន នៅខណ្ឌមានជ័យត្រូវកម្លាំងអាវុធហត្ថបង្ក្រាប
អហ.ស្ទឹងមានជ័យ៖ កម្លាំងកងរាជអាវុធហត្ថខណ្ឌមានជ័យ កាលពីថ្ងៃទី០២ ខែមករា ឆ្នាំ២០១៦ បានធ្វើការបង្ក្រាបករណីគ្រឿងញៀន ជាក់ស្តែងនៅចំនុច ភូមិភ្នាត និង ភូមិព្រែកទាល់ សង្កាត់ ស្ទឹងមានជ័យ ខណ្ឌមានជ័យ នៅវេលាម៉ោង១៧និង១៥នាទី រហូតដល់ម៉ោង ១៩និង៣០នាទី ឃាត់ខ្លួនជនសង្ស័យចំនួន១០នាក់ស្រី០២នាក់ រួមនឹងវត្ថុតាង។
ជនសង្ស័យដែលកម្លាំងជំនាញឃាត់ខ្លួនបានមានឈ្មោះ៖
០១. កៅ សុធា ភេទប្រុស អាយុ២០ឆ្នាំ បច្ចុប្បន្នស្នាក់នៅ ផ្ទះលេខ២៨៣ ផ្លូវលំ ភូមិភ្នាត សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ មុខរបរ កម្មករ
០២. យូ ចិន្តា ភេទប្រុស អាយុ៣១ឆ្នាំ បច្ចុប្បន្នស្នាក់ ភូមិថ្មី សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ មុខរបរ រត់ម៉ូតូឌុប
០៣. រុម ភារម្យ ភេទប្រុស អាយុ៣៥ឆ្នាំ បច្ចុប្បន្នស្នាក់ ភូមិភ្នាត សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ មុខរបរ ជាងម៉ាស៊ីន
០៤. ស្វាយ សីុនួន ភេទស្រី អាយុ៥៩ឆ្នាំ បច្ចុប្បន្នស្នាក់ ភូមិភ្នាត សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ មុខរបរ នៅផ្ទះ
០៥. រឿង សត្យា ភេទប្រុស អាយុ២៧ឆ្នាំ បច្ចុប្បន្នស្នាក់ ភូមិព្រែកទាល់ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ មុខរបរ បើកឡាន
០៦ .ហែម សុផល ភេទប្រុស អាយុ២៣ឆ្នាំ បច្ចុប្បន្នស្នាក់ ភូមិព្រែកទាល់ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ មុខរបរ រើសអេតចាយ
០៧. វ៉ាច់ ដាលីន ភេទស្រី អាយុ២៩ឆ្នាំ បច្ចុប្បន្នស្នាក់ ភូមិព្រែកទាល់ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ មុខរបរ កម្មការីរោងចក្រ
០៨ .សួន សាន់ដេ ភេទប្រុស អាយុ៣០ឆ្នាំ បច្ចុប្បន្នស្នាក់ ភូមិព្រែកទាល់ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ មុខរបរ ជាងជុសជុលទូរសព្ទ័
០៩. សុខ ចំរុង ភេទប្រុស អាយុ២៨ឆ្នាំ បច្ចុប្បន្នស្នាក់ ភូមិព្រែកទាល់ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ មុខរបរ រើសអេតចាយ
១០. ឈៀង វង្សរិទ្ធី ភេទប្រុស អាយុ២៧ឆ្នាំ បច្ចុប្បន្នស្នាក់ ភូមិបឹងទំពុន សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ មុខរបរ កម្មកររោងចក្រ។
ដោយឡែកវត្ថុតាងដែលចាប់ដកបានមាន ក្រាមពណ៌សថ្លា ០៣កញ្ចប់ ដបជក់០៤ ដែកកេះ០៩ ទូរសព្ទ័ ០២គ្រឿង ថង់ច្រកមួយចំនួន នាឡិការ០២ ៕


