Terms of use content will be loaded from your WordPress pages. Please create a "Terms of Use" page in your WordPress admin.
ចោរជើងខ្លាំង១ថ្ងៃឆក់ពីរដងត្រូវបានចាប់ខ្លួនដោយអាវុធហត្ថ
អហ ភ្នំពេញ៖ នៅវេលាម៉ោង២៣និង៣០នាទី យប់ថ្ងៃទី២៣ ខែសីហា ឆ្នាំ២០១៥ នៅចំណុចភូមិទ្រា សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ។ កម្លាំងអាវុធហត្ថខណ្ឌមានជ័យ បានចាប់ឃាត់ខ្លួនជនសង្ស័យឆក់កាបូប ០១នាក់ ឈ្មោះ អ៊ច រ៉ន ភេទប្រុស អាយុ៣១ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះជួល ភូមិទ្រា សង្កាត់ស្ទឹងមានជ័យ។ ចាប់យកវត្ថុតាង ម៉ូតូម៉ាកស្កូបពីពណ័ស លាយកំបោស្លាកលេខ 1CC 5477ភ្នំពេញ ចំនួន០១គ្រឿង និងកាបូបយួរចំនួន០២។ ដំណើររឿង៖ នៅវេលាខាងលើជនរងគ្រោះឈ្មោះ ចាន់ ដាវី ភេទស្រី អាយុ38ឆ្នាំ មុខរបរបុគ្គលិកក្រុមហ៊ុនកំពុងចុះពីឡានដើរចូលផ្ទះក៏ស្រាប់តែជនល្មើសបានឈប់ម៉ូតូហើយរត់ទៅឆក់កាបូបរបស់ជនរងគ្រោះពេលប្រទាញប្រទង់កាបូប នោះជនរងគ្រោះបានស្រែកអោយគេជួយ ហើយពេលនោះកម្លាំងអាវុធហត្ថដែលកំពុងល្បាតបានទៅដល់ជនល្មើសរត់គេចខ្លួនចូលទៅក្លឹបឈ្មោះស៊ីធី កម្លាំងអាវុធហត្ថដេញចាប់បានតែម្តង។ នៅក្នុងកែបម៉ូតូ របស់ជនសង្ស័យយើងបានឆែកឃើញមាន កាបូបយួរ២ទៀត ដែលជននេះបានឆក់ពីគេមកហើយនៅក្នុងកាបូបមានសុទ្ធគ្រឿងផាត់មុខស្រីៗ។ តាមរយៈប្រព័ន្ធបណ្តាញហ្វេសប៊ុកបានបង្ហោះរូបចោរនិងម៉ូតូដែល យើងចាប់បាននៅកន្លែងកើតហេតុនោះ ក៏មានជនរងគ្រោះម្នាក់ឈ្មោះណន ចាន់ណា ភេទស្រីអាយុ25ឆ្នាំ ជាបុគ្គលិកក្រុមហ៊ុនស្រាបៀ បានចំណាំមុខចោរនិងម៉ូតូដែលបានឆក់កាបូបគាត់ នៅមុននោះប្រហែល១ម៉ោងនៅម្តុំក្រោយសាលាបឹងត្របែកខាងត្បូង។ ថ្ងៃទី២៣ ខែសីហា ជនរងគ្រោះទី២ក៏បានមកដាក់ពាក្យបណ្តឹងដែរ។




