You are currently viewing ឃាត់ខ្លួនមនុស្សប្រុស-ស្រី០៥នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន

ឃាត់ខ្លួនមនុស្សប្រុស-ស្រី០៥នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន

តាកែវ៖ នៅវេលាម៉ោង ១០:៣០ នាទី ថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០១៧ កំលាំងការិយាល័យបទល្មើស គ្រឿងញៀងកងរាជអាវុធហត្ថខេត្តតាកែវ បានចុះបង្ក្រាបមុខសញ្ញារក្សាទុក និងប្រើប្រាស់នូវសារធាតុញៀនដោយឃាត់ខ្លួនបានជនសង្ស័យ០៥ នាក់រូមមាន៖

១-ឈ្មោះ ជុន ភក្តី ភេទប្រុស អាយុ ២៦ ឆ្នាំ មុខរបរមិនពិតប្រាកដ  រស់នៅភូមិថ្នល់បែក សង្កាត់រកាក្នុង ក្រុងដូនកែវ ខេត្តតាកែវ

២-ឈ្មោះ  ម៉ៅ សាម៉េត ភេទប្រុស អាយុ៣៤ ឆ្នាំ  មុខរបរមិនពិតប្រាដក រស់នៅភូមិថ្នល់បែក សង្កាត់រកាក្នុង ក្រុងដូនកែវ ខេត្តតាកែវ

៣-ឈ្មោះ កាន់ ដុល្លា ភេទប្រុស អាយុ ៣០ ឆ្នាំ  មុខតបរមិនពិតប្រាកដ រស់នៅភូមិឡូរី សង្កាត់ក្នុង ក្រុងដូនកែវ ខេត្តតាកែវ

៤-ឈ្មោះ ឆៃ ភស្ស  ភេទ ស្រី អាយុ ២៥ ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិអង្គតាកុប ឃុំលាយបូ ស្រុកត្រាំកក់ ខេត្តតាកែវ ។

៥-ឈ្មោះ សុខ ចាន់រតនា ភេទ ប្រុស អាយុ ១៨ ឆ្នាំ មុខរបរមិនពិតប្រាកដ រស់នៅភូមិ ស្តុកព្រៃ ឃូំត្រ ពាំងសាប ស្រុកបាទី ខេត្តតាកែវ

ដកហូតវត្ថុតាងរូមមាន៖

១-ម្សៅក្រាមសថ្លាចំនួន ០៣កញ្ចប់ ទំងន់ ០,៩៦ក្រាម

២-ទូរស័ព្ទចំនួន០៥ គ្រឿង។

៣-ប្រាក់រៀល ២៥០០០ រៀល

 

បច្ចុប្បន្នជនសង្ស័យនិងវត្ថុតាងត្រូវបានកម្លាំងជំនាញកសាងសំណុំរឿងដើម្បីចាត់ការបន្ត។