Terms of use content will be loaded from your WordPress pages. Please create a "Terms of Use" page in your WordPress admin.
ឃាត់ខ្លួនជនសង្ស័យម្នាក់បោកប្រាស់តាម Wing
អហ៖កាលពីវេលាម៉ោង១៨និង៤៥នាទី ថ្ងៃទី១៦ ខែមីនា ឆ្នាំ២០១៦ មានករណីឆបោកប្រាក់តាម Wing បង្កដោយជនសង្សយ័ឈ្មោះ
អៀក ភ័ណ្ឌ ភេទប្រុសអាយុ37ឆ្នាំមុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះជួល ម្តុំពេទ្យ ព្រះកេតុមាលា(ពេទ្យលោកសង្ឃ)រាជធានីភ្នំពេញ ត្រូវបានកម្លាំងជំនាញអហ ខេត្តកណ្តាល សហការជាមួយ ជំនាញ អហផទ និងអហ ខណ្ឌទួលគោក ឃាត់ខ្លួនជាក់ស្តែងពេលដែលជនសង្សយ័កំពុងមកដកប្រាក់ នៅចំណុចផ្ទះផ្ទេរនិងដកប្រាក់វីងតាមបណ្តោយផ្លូវ 299 ម្តុំផ្សារទួលគោក ស្ថិតនៅក្នុងភូមិសង្កាត់ទឹកល្អក់ 2 ខណ្ឌទួលគោក រាជធានីភ្នំពេញ ។
ប្រភពពីមន្ត្រីកងរាជអាវុធហត្ថបានឲ្យដឹងថា «រឿងនេះចាប់ផ្តើមពីពេលជនសង្ស័យទាក់ទងទៅអភិបាលខេត្តថា មានមុខសញ្ញាជួញដូរគ្រឿងញៀនធំមួយចេញពីខេត្តក្រចេះ សុំកុំទាក់ទង នគរបាល ព្រោះមិនទុកចិត្ត ដូច្នេះអភិបាលខេត្តទាក់ទងមក អហ ខេត្ត ចុះស្រាវជ្រាវ…បន្ទាប់ពី មេ អហខេត្តទាក់ទងជនសង្ស័យខាងលើ ចេះតែសុំលុយមុនដើម្បីទិញកាតទូស័ព្ទ និង បញ្ហាផ្សេងៗ មេ អហ ខេត្តសង្ស័យក៍ឲ្យជំនាញទាក់ទងទៅ អហផទ ឆែកលេខទូរស័ព្ទជនសង្ស័យឃើញនៅភ្នំពេញ ក៍សន្និដ្ឋានថាករណីឆរបោកតាមទូរស័ព្ទ ពេលនោះកម្លាំងជំនាញ អហ ខេត្ត ដឹកនាំដោយលោកមេ/ការរង ទូច អ៊ីណាន តាមការឯកភាពពីលោកព្រះរាជអាជ្ញាខេត្ត លឹម សុគន្ធា និង ព្រះរាជអាជ្ញា ធាជធានី និង សហការជាមួយ អហ រាជធានី ចាប់បានជនសង្ស័យយកមកខេត្ត សួរនាំបន្ថែម….»៕




