You are currently viewing នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តឧត្តរមានជ័យ បានបើកកិច្ចប្រជុំត្រួតពិនិត្យការអនុវត្តតួនាទីភារកិច្ច និងការងារកងរាជអាវុធហត្ថប្រចាំខែកក្កដា ឆ្នាំ២០១៧

នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តឧត្តរមានជ័យ បានបើកកិច្ចប្រជុំត្រួតពិនិត្យការអនុវត្តតួនាទីភារកិច្ច និងការងារកងរាជអាវុធហត្ថប្រចាំខែកក្កដា ឆ្នាំ២០១៧

ឧត្តរមានជ័យ : នៅវេលាម៉ោង0៨ និង០០នាទីព្រឹក ថ្ងែទី០៣ ខែសីហា ឆ្នាំ២០១៧ នៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តឧត្តរមានជ័យ បានបើកកិច្ចប្រជុំត្រួតពិនិត្យការអនុវត្តតួនាទីភារកិច្ច និងការងារកងរាជអាវុធហត្ថប្រចាំខែកក្កដា និងលើកទិសដៅការងារខែសីហា ឆ្នាំ២០១៧ ក្រោមអធិបតីភាព ឯកឧត្តម ឧត្តមសេនីយ៍ត្រី ចាន់ យូសាន់ មេបញ្ជាការរង និងជានាយសេធិការកងរាជអាវុធហត្ថខេត្តឧត្តរមានជ័យ និងដោយមានការអញ្ជើញចូលរួមពីសំណាក់ លោកមេបញ្ជាការរង នាយរងសេនាធិការ ប្រធាន អនុប្រធានមន្ទីរ នាយការិយាល័យ មេបញ្ជាការ មេបញ្ជាការរងមូលដ្ឋាន ក្រុង ស្រុក ស្នាក់ការសន្តិិសុខ ព្រមទាំងនាយទាហាន នាយទាហានរងកងរាជអាវុធហត្ថខេត្ត សរុបចំនួន ៩៥នាក់ ។

លោកវរសេនីយ៍ត្រី រម្យ ម៉ា នាយការិយាល័យ ផែនការប្រតិបត្តិការ កងរាជអាវុធហត្ថខេត្តឧត្តរមានជ័យ បានអានរបាយការណ៍ខែកក្កដា ឆ្នាំ២០១៧ និងធ្វើសេចក្តីរាយការណ៍ជូនអង្គប្រជុំជ្រាបថា នៅក្នុងខែកក្កដា ឆ្នាំ២០១៧ កន្លងទៅនេះ សភាពការណ៍ជាតិ អន្តរជាតិ មានការប្រែប្រួលបត់បែន និងពោរពេញទៅដោយភាពចម្រូងចម្រាសស្មុគស្មាញជាច្រើន និងការប្រែប្រួលអាកាសធាតុ និងគ្រោះមហន្តរាយដោយធម្មជាតិផ្សេងៗ បាននិងកំពុងគំរាមកំហែងទូទាំងសកលលោក។

ក្នុងពិធីនោះដែរ ឯកឧត្តម ឧត្តមសេនីយ៍ត្រី ចាន់ យូសាន់ បានមានប្រសាសន៍ផ្តាំផ្ញើដល់ នាយទាហាន នាយទាហានរង កងរាជអាវុធហត្ថទាំងអស់ ត្រូវខិតខំធ្វើការងារ និងត្រូវអនុវត្តន៍អោយបាននូវផែនការថ្នាក់លើប្រគល់ជូន ជាពិសេសត្រូវបង្ក្រាប់បទល្មើសគ្រឿងញៀន និងបទល្មើសធនធានធម្មជាតិ ។